លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រកាសដល់កងកម្លាំងនគរបាលការពារព្រំដែន ត្រៀមខ្លួនទទួលការហ្វឹកហ្វឺនកម្រិតខ្ពស់ ដើម្បីបង្កើនសមត្ថភាព ពិសេសលើយុទ្ធវិធី

ចែករំលែក៖

ខេត្តព្រៃវែង៖ រសៀលថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អមដំណើរដោយ លោក លោកស្រី ស្នងការរង បានអញ្ជើញចុះផ្ទាល់សួរសុខទុក្ខ និងសំណេះសំណាល ជាមួយកងកម្លាំងសរុបប្រមាណជាង ១២០នាក់  នៅឯវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៧  ដែលស្ថិតក្នុង ភូមិ សំរោង  ឃុំល្វា  ស្រុកព្រះស្ដេច  ខេត្តព្រៃវែង ប្រកបដោយទឹកមុខរីករាយ និងសាមគ្គីភាព ។

ក្នុងការជួបសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង បានប្រកាសឱ្យកងកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៧ ត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ទទួលការហ្វឹកហ្វឺននាពេលខាងមុខដ៏ខ្លីនេះ ព្រោះលោកមានគម្រោងនឹងបញ្ជូនគ្រូបង្គោលកម្រិតខ្ពស់មកធ្វើការហ្វឹកហាត់ផ្ទាល់ដល់មូលដ្ឋាន ដើម្បីបង្កើនសមត្ថភាព ពិសេសលើយុទ្ធវិធី បន្តក្លាយជានគរបាលដែលមានគុណភាពបម្រើជាតិ និងប្រជាជន ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print