ខេត្តតាកែវ ៖ ផ្ទុះភាពមិនប្រក្រតីនៃសេវាករអគ្គិសនីសហគ្រាសអេឡិចទ្រីស៊ីធី អង្គរកាទៀតហើយ ពាក់ព័ន្ធនឹងតម្លៃប្រើប្រាស់ថាមពលអគ្គិសនីក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងក្នុងភូមិត្រពាំងរបង ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
តាមការបញ្ជាក់ពីលោក ជា សៀងហុក ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះថា សេវាករអគ្គិសនីខាងលើបានចេញវិក័្កយបត្រឱ្យគាត់បង់លុយ១៣.៦៣៨.៦៣ដុល្លារអាមេរិក ដែលធ្វើឱ្យហួសចិត្ត ព្រោះមួយខែៗមិនដែលបង់លុយច្រើនម្លឹងៗនោះទេ។ គាត់បន្ថែមថា ពេលសួរនាំខាងសេវាករប្រាប់ថា កុងទ័រភ្លើងកន្លែងគាត់ខុសប្រក្រតី៤ខែមកហើយ។
គាត់សំណូមពរទៅមេៗអគ្គិសនីជួយធ្វើអន្តរាគមន៍និងពិនិត្យមើលសេវាករអគ្គិសនីនេះផង ដូចជាករណីខាង
លើនេះជាដើម ព្រោះកន្លងមកក៏ធ្លាប់កើតមានការផ្តាច់ភ្លើងនៅកសិដ្ឋានចិញ្ចឹមជ្រូកដទៃទៀតដោយមិនជូនដំណឹងជាមុន ធ្វើឱ្យងាប់ជ្រូកក្នុងកសិដ្ឋានមិនតិចនោះទេ ហើយករណីគាត់នេះដូចជាមិនសមសោះ កុងទ័រភ្លើងខុសប្រក្រតី៤ខែហើយទើបសេវាកររកឃើញ។ សំខាន់គាត់ទៅសុំបង់ពាក់កណ្តាលខ្លះដើម្បីជៀសវាងដល់ថ្ងៃផុតកំណត់គេផ្តាច់ភ្លើង ក៏ខាងសេវាករមិនទទួលដែរ គេថា ទាល់តែបង់លុយគ្រប់ដូចក្នុងវិក័្កយបត្របានគេយក។ ចុះបើគេផ្តាច់ភ្លើងគាត់មិនវ័ណ្ឌ.កទៅហើយ ក្នុងរោងចិញ្ចឹមជ្រូកមិនអាចអត់មានភ្លើងអគ្គិសនីបានទេ បើដាច់ភ្លើងជ្រូកនឹងងាប់អស់។
ជុំវិញភាពមិនប្រក្រតីខាងលើ សេវាករសហគ្រាស អេឡិចទ្រីស៊ីធី អង្គរកា បញ្ជាក់ថា ខាងសហគ្រាសលោកកំពុងតែរកដំណោះស្រាយជាមួយនឹងលោក ជា សៀងហុក ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកនេះហើយ៕ ដោយសហការី