លោក ឃួង ស្រេង និងមន្ដ្រីជំនាញចុះពិនិត្យសមិទ្ធផលនានានៅវត្តព្រះបារមីវង្គដ្ឋបូរីកបិលភ័ស្តុ ត្រៀមសម្ពោធក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ក្រោយ បុណ្យចូលឆ្នាំរួច

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិកន្លងផុតទៅ នៅវត្តព្រះបារមីវង្គដ្ឋបូរីកបិលភ័ស្តុ ដែលមានទីតាំងឋិតក្នុងសង្កាត់ទឹកថ្លា  ខណ្ឌសែនសុខ នឹងមានកម្មវិធីបុណ្យដ៏ធំមួយ នោះគឺបុណ្យកាត់ឫសសីមាព្រះវិហារ នៅក្នុងទីអារាមនេះ ដែលពិធីបុណ្យនេះធ្វើឡើងក្រោមគំនិតផ្ដួចផ្ដើមដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ។

ដើម្បីឱ្យដំណើរការនៃការរៀបចំពិធីបុណ្យដ៏ធំនេះដំណើរការទៅដោយរលូន នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៣នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរដែនដីចុះពិនិត្យមើលសមិទ្ធផលនានានៅទីតាំងក្នុងបរិវេណវត្តវត្តព្រះបារមីវង្គដ្ឋបូរីកបិលភ័ស្តុនេះ ដើម្បីត្រៀមរៀបចំឱ្យបានប្រសើរឡើង ដោយគិតគូរទាំងសណ្តាប់ធ្នាប់ របៀបរៀបរយនិងបរិស្ថានឱ្យបានល្អប្រសើរ ពេលកម្មវិធីបុណ្យចាប់ផ្តើម ដោយសារតែពិធីបុណ្យនេះនឹងត្រូវធ្វើឡើងរយៈពេល៣យប់និង៤ថ្ងៃមានទាំងការរៀបចំសម្តែងសិល្បៈកម្សាន្តផងដែរ។ 

បើទោះបីជាយ៉ាងណាក្តី ក្រុមការងារពាក់ព័ន្ធនឹងការងារនេះ បាននិងកំពុងចាប់ផ្ដើមដំណើរការសម្អាត លាបថ្នាំចេតិយ ក៏ដូចជាទីតាំងផ្សេងទៀតជាបណ្តើរៗហើយ ទាំងទីតាំងធ្វើរោងសិល្បៈ ទីធ្លាចំណតយានយន្តជាដើម ពោលគឺពេលកម្មវិធីចាប់ផ្តើម អ្វីៗត្រូវបានត្រៀមរួចរាល់រួចជាស្រេចផងដែរ ៕ ដោយសំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print