ផ្ទះ២ខ្នងរងការខូចខាតនិងអស់ទ្រព្យសម្បត្តិជាង១ម៉ឺនដុល្លារដោយសារអគ្គិភ័យឆាបឆេះ

ចែករំលែក៖

ខេត្តសៀមរាប៖ គ្រោះអគ្គិភ័យមួយបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២​០១៦ ស្ថិតនៅចំនុចក្រុមទី២ ភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បណ្ដាល​ឲ្យផ្ទះ​២ខ្នង រងការខូចខាតទាំងស្រុង និងបាត់បង់ ទ្រព្យសម្បត្តិជាង១ម៉ឺនដុល្លារ ដែល​ករណីនេះ​សមត្ថកិច្ច​សង្ស័យបណ្តាលមកពីទុស្សេខ្សែភ្លើង។

លោកវរសេនីយ៍ត្រី ខោល ស៊ុនភារម្យ មេបញ្ជាការកងរាជអាវុធហត្ថក្រុង​សៀមរាប​បានឲ្យ​ដឹងថា​ ករណីអគ្គិភ័នេះ ម្ចាស់ផ្ទះទី១-ឈ្មោះ កាន គឹមជួន ភេទស្រី អាយុ៤៥ឆ្នាំ​​ មុខរបរ​មើលក្មេងនៅព្រះវិហារគ្រឹស្ត មានទីលំនៅកន្លែងកើតហេតុខាងលើ។ ផ្ទះទំហំ ៤ម៉ែត្រគុណ ៤ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សីខូចខាតទាំងស្រុង។ បាត់បង់ប្រាក់រៀលចំនួន ១៩០,០០០រៀល ទូរទស្សន៍១គ្រឿង និងឯកសារមួយចំនួន។ ម្ចាស់ផ្ទះទី២-ឈ្មោះ ឈឹម ផល្លា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជាងសំណង់មានទីកន្លែងកើតហេតុខាងលើ។ ផ្ទះទំហំ ៧ម៉ែត្រគុណ ៩ម៉ែត្រ ធ្វើអំពីថ្មក្រោមឈើលើ ប្រក់សង្ក័សី ខូចខាតទាំស្រុង។ បាត់បង់ប្រាក់ដុល្លាចំនួន​ ៣,០០០​ដុល្លារ, ​ប្រាក់រៀលចំនួន ១,០០០,០០០រៀល ទូរទស្សន៍ ២គ្រឿង ធុងបាស់១ឈុត​និងឯកសារមួយចំនួនទៀត ដែលសរុបអស់ទ្រព្យសម្បត្ដិអស់ជាងម៉ឺនដុល្លារ ។

លោកបន្ដថា អគ្គិភ័យឆេះនេះបណ្ដាលមកពី​ឆ្លងចរន្តអគ្គិស​នី ហើយរាលដាលចេញពីផ្ទះតូចរបស់​ម្ចាស់ឈ្មោះ កាន គឹមជួន ហើយ​បានឆេះឆ្លងទៅផ្ទះធំរបស់ម្ចាស់ឈ្មោះ ឈឹម ផល្លា ។ ​លោកបាន​បន្ថែមថា​ អគ្គិភ័យបានរលត់​ទាំងស្រុង​នៅវេលាម៉ោង១២និង១០នាទី។ ករណីនេះ​បានប្រើប្រាស់កម្លាំងចេញជួយអន្តរាគមន៍ចំនួន ២០នាក់និងឡានទឹកចំនួន ៤គ្រឿង មានឡាននគរបាល២គ្រឿងនិងអាវុធហត្ថ២គ្រឿង៕

1 (3)

1 (4)

1 (1)

1 (2)

ដោយ៖ ជានិរន្ដរ៍

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print