រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​៖ នឹងជំរុញក្រុមការងារ GMS លើវិស័យកសិកម្មឆ្នាំ២០២៤ខាងមុខនេះ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោក​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែង​បញ្ជាក់ថា​៖​ លោកនឹងជំរុញក្រុមការងារ GMS លើវិស័យកសិកម្មឆ្នាំ២០២៤ខាងមុខនេះ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

សូមជម្រាបថា​ លោក​ ឌិត ទីណា និងថ្នាក់ដឹកនាំក្រសួង កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះ ADB ចំពោះកិច្ចសហប្រតិបត្តិការនិងការគាំទ្រដល់ក្រសួង ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី​ បានជម្រាបដល់តំណាង ADB អំពីគម្រោងកិច្ចសហប្រតិបត្តិការនាពេលអនាគត ដែលត្រូវធ្វើយ៉ាងណាឱ្យស្របទៅនឹងគោលនយោបាយរបស់ក្រសួង គឺធានានូវសន្តិសុខស្បៀង ប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច តាមរយៈការធ្វើផលិតកម្មដោយបច្ចេកទេសកសិកម្មទំនើប ផលិតផលមានគុណភាពល្អតាមស្ដង់ដារ និងជាពិសេសគឺត្រូវដាំដុះកសិផលស្របតម្រូវតាមទីផ្សារ ជាកសិផលដែលមានតម្លៃបន្ថែមខ្ពស់ ដោយមិនធ្វើការប្រកួតប្រជែងលើបរិមាណឡើយ។

...

លើសពីនេះទៀត ក្រសួងត្រូវការធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដ និងមានឆន្ទៈចូលរួមធ្វើការងារនេះប្រកបដោយការទទួលខុសត្រូវ។ ក្រសួងនឹងផ្តល់ការគាំទ្របច្ចេកទេស និង SPS ដល់វិស័យឯកជន ព្រមទាំងចូលរួមជំរុញដល់អ្នកផលិតឱ្យមានផែនការផលិតកម្មច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ រក្សាស្ថិរភាពនៃការផ្គត់ផ្គង់និងតម្លៃតាមកិច្ចសន្យា៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print