កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន MIZUDA ប្រមាណជាង២០នាក់​បានធ្វើការតវ៉ាបិទមិនឱ្យឡានចេញ​ ដោយទាមទារលក្ខខណ្ឌ០៤ចំណុច

ចែករំលែក៖

​      ភ្នំពេញ​ ៖​ មានការតវ៉ាមួយរវាងក្រុមកម្មករប្រមូលសំរាមប្រមាណ២០នាក់​ ទៅលេីក្រុមហ៊ុនMIZUDA​ ដោយបានប្រមូលផ្ដុំគ្នាធ្វើការបិទផ្លូវមិនឱ្យរថយន្តចេញប្រមូលសំរាមតាមគោលដៅនៅក្នុងរាជធានីភ្នំពេញ​ បង្កការឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាន​ កាលវេលាម៉ោង៧នឹង១៥នាទីព្រឹក​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចមុខក្រុមហ៊ុន MIZUDA ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    បេីតាមប្រភពពីក្រុមកម្មករធ្វើការតវ៉ាបានឱ្យដឹងថា ក្រុមកម្មករធ្វើការតវ៉ានោះ​ គឺទាមទារលក្ខខណ្ឌចំនួន០៤ចំណុចរួមមាន​ ៖​ 

១/ ទាមទារឱ្យលោក ម៉ី ផាន ចូលធ្វើការធម្មតាវិញ និង គិតប្រាក់អំឡុងពេលបញ្ឈប់ រូបគាត់ ។ 

២/បញ្ឈប់ការចាប់កំហុសកម្មករ និយោជិក ដោយគ្មានហេតុផលត្រឹមត្រូវ និង យកលុយជាថ្នូរផ្ដល់ការងារជូនកម្មករនិយោជិកវិញ ។ 

៣/ ទាមទារលុយដែលកម្មករបានបង់ឱ្យទៅអ្នកគ្រប់គ្រងក្រុមហ៊ុនដែលបានផ្តល់ឱ្យកន្លងមក ។ 

៤/ កុំឱ្យផ្លាស់ប្តូរការងារកម្មករនិយោជិតខុសជំនាញ និង ការងារដែលធ្លាប់ធ្វើ ។ 

  ក្រោយមកខាងក្រុមហ៊ុនបានមកធ្វើការដោះស្រាយសម្របសម្រួលជាមួយក្រុមកម្មករ ជាលទ្ធិផលក្នុងការដោះបានត្រូវរ៉ូវគ្នានូវលក្ខខណ្ឌមួយចំនួន​ ចំណែកនៅសេសសល់ក្រុមហ៊ុនកំពុងធ្វើការដោះស្រាយជាមួយក្រុមកម្មករបន្តទៀត។

    បច្ចុប្បន្ន​នេះ​ កម្មករបានព្រមព្រៀងតាមលក្ខខណ្ឌមួយចំនួនហើយ​ និងបានបើកផ្លូវឱ្យរថយន្តចេញប្រមូលសំរាមតាមគោលដៅនានា នៅក្នុងរាជធានីភ្នំពេញជាធម្មតាវិញផងដែរ​ ៕​ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print