ម៉ារ៉ុកដេញថ្លៃរួមគ្នាជាមួយអេស្ប៉ាញ និងព័រទុយហ្គាល់ដើម្បីធ្វើជាម្ចាស់ផ្ទះ World Cup ២០៣០

ចែករំលែក៖

 សហព័ន្ធបាល់ទាត់ម៉ារ៉ុកបានប្រកាសថា ពួកគេបានចូលរួមជាមួយអេស្ប៉ាញ និងព័រទុយហ្គាល់ក្នុងការដេញថ្លៃបីផ្លូវដើម្បីធ្វើជាម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០៣០។ រីឯអ៊ុយក្រែន ដែល ត្រូវ រុស្ស៊ីឈ្លានពាន ក្នុង ខែ កុម្ភៈ ឆ្នាំ ២០២២ បាន ចូល រួម ការ ដេញថ្លៃ របស់ អេស្ប៉ាញ និង ព័រទុយហ្គាល់ ដំបូង ក្នុង ខែ តុលា។

 ការប្រជែងដេញថ្លៃនេះមិនច្បាស់ថានឹងមានអ្វីកើតឡើងចំពោះតួនាទីរបស់អ៊ុយក្រែនបន្ទាប់ពីការប្រកាសដោយម៉ារ៉ុកនៅឯសមាជFIFA កាលពីថ្ងៃអង្គារកន្លងទៅ។ វាត្រូវបានគេរាយការណ៍ថា មានការព្រួយបារម្ភដោយសារតែសង្គ្រាមដែលកំពុងបន្ត និងបញ្ហាអភិបាលកិច្ចនៅសមាគមបាល់ទាត់អ៊ុយក្រែន។

 ម៉ារ៉ុកបានបង្កការភ្ញាក់ផ្អើលនៅ World Cup ឆ្នាំ២០២២ ខណៈដែលប្រទេសនេះបានក្លាយជាក្រុមអាហ្វ្រិកដំបូងគេដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ពួក គេ បានចាញ់ បារាំង ក្នុង វគ្គ ក្រុម ចុង ក្រោយមុន នឹង ត្រូវ ក្រូអាត យក ឈ្នះ ក្នុង ការប្រជែងក្នុងចំណាត់ថ្នាក់លេខ ប៉ុន្តែម៉ារ៉ុកបានចាញ់ក្រូអាតទទួលបានចំណាត់ថ្នាក់លេខ៤។

 មហាក្សត្រ Mohammed VI របស់ប្រទេសម៉ារ៉ុកមានបន្ទូលនៅក្នុងលិខិតដែលអានដោយរដ្ឋមន្ត្រីកីឡារបស់ប្រទេសលោកChakib Benmoussa ថាខ្ញុំចង់ប្រកាសថា ព្រះរាជាណាចក្រម៉ារ៉ុកបានសម្រេចចិត្តរួមជាមួយនឹងប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ដើម្បីបង្ហាញការដេញថ្លៃរួមគ្នាដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០

 ព្រះអង្គបន្តថានៅ Kigali ជាកន្លែងដែល FIFA កំពុងធ្វើសមាជលើកទី៧៣របស់ខ្លួន។ ការដេញថ្លៃរួមគ្នានេះ ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្របាល់ទាត់នឹងនាំមកនូវទ្វីបអាហ្រ្វិក និងអឺរ៉ុប ភាគខាងជើង និងខាងត្បូងមេឌីទែរ៉ាណេ និងពិភពអាហ្វ្រិកអារ៉ាប់ និងអឺរ៉ុបមេឌីទែរ៉ាណេ។ វាក៏នឹងនាំមកនូវអ្វីដែលល្អបំផុតនៅក្នុងយើងទាំងអស់គ្នាផងដែរ ជាការរួមផ្សំនៃទេពកោសល្យ ភាពច្នៃប្រឌិត បទពិសោធន៍ និងមធ្យោបាយ

 ម៉ារ៉ុកបានខកខានការប្រជែងនៅអាហ្វ្រិកខាងត្បូង ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup កាលពីឆ្នាំ២០១០។ ចំណែកអាហ្សង់ទីន ឈីលី ប៉ារ៉ាហ្គាយ និងអ៊ុយរ៉ាហ្គាយ ក៏បានដាក់សំណើរួមគ្នាដើម្បីធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០ផងដែរ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print