ក្រសួងធនធានទឹក និងឧតុនិយម បើកកិច្ចប្រជុំពិភាក្សាលើផែនការសកម្មភាព និងកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ៖ រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ លោក ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងលោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញបើកកិច្ចប្រជុំគណៈកម្មការដឹកនាំកម្រិតជាតិ លើកម្មវិធីខ្សែសង្វាក់តម្លៃផលិតកម្ម កសិកម្មកម្ពុជា ជំហានទី ២ ដើម្បីធ្វើការពិភាក្សាលើផែនការសកម្មភាព និងកញ្ចប់ថវិកាសម្រាប់ឆ្នាំ ២០១៦ សំដៅលើកកម្ពស់ការធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្រ្ត ក្នុងការបង្កើនផលិតផលកសិកម្ម តាមរយៈការធ្វើពិពិធកម្មវិស័យកសិកម្ម ការកំណត់ទីផ្សារផលិតស្រូវ-អង្ករ និងដំណាំរួមផ្សំសម្រាប់ បង្កើនជីវភាពប្រជាជន និងជម្រុញការនាំចេញ ។

កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកស្រី រុទ្ធ ស្ទូវ៉ាត អនុប្រធានក្រុមដឹកនាំមកពីស្ថានទូតអូស្រ្តាលី តំណាងឲ្យរដ្ឋាភិបាលអូស្រ្តាលី អស់លោក លោកស្រី តំណាងនាយកដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធខេត្តគោលដៅ ៕

13423992_489903147868263_9066709989653541040_n

13419240_489903267868251_5587068431462869582_n

13435367_489903301201581_520337759309062272_n

13413126_489903151201596_4940177486449732941_n

13394058_489903314534913_4247189458548411978_n

13269281_489903207868257_2025491113755302900_n

13435468_489903241201587_7856429955674944024_n

13428383_489903141201597_8280779867851970791_n

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print