ភ្នំពេញ៖ រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ លោក ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងលោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញបើកកិច្ចប្រជុំគណៈកម្មការដឹកនាំកម្រិតជាតិ លើកម្មវិធីខ្សែសង្វាក់តម្លៃផលិតកម្ម កសិកម្មកម្ពុជា ជំហានទី ២ ដើម្បីធ្វើការពិភាក្សាលើផែនការសកម្មភាព និងកញ្ចប់ថវិកាសម្រាប់ឆ្នាំ ២០១៦ សំដៅលើកកម្ពស់ការធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្រ្ត ក្នុងការបង្កើនផលិតផលកសិកម្ម តាមរយៈការធ្វើពិពិធកម្មវិស័យកសិកម្ម ការកំណត់ទីផ្សារផលិតស្រូវ-អង្ករ និងដំណាំរួមផ្សំសម្រាប់ បង្កើនជីវភាពប្រជាជន និងជម្រុញការនាំចេញ ។
កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកស្រី រុទ្ធ ស្ទូវ៉ាត អនុប្រធានក្រុមដឹកនាំមកពីស្ថានទូតអូស្រ្តាលី តំណាងឲ្យរដ្ឋាភិបាលអូស្រ្តាលី អស់លោក លោកស្រី តំណាងនាយកដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធខេត្តគោលដៅ ៕
ដោយ៖ សហការី