ពលរដ្ឋស៊ីរីព្យាយាមចាកចេញពីទីក្រុង Manbij

ចែករំលែក៖

ពលរដ្ឋរស់នៅក្នុងទីក្រុង​ Manbij ក្នុងប្រទេសស៊ីរីបានព្យាយាមចាកចេញពីទីនោះដោយប្រថុយនិងគ្រោះថ្នាក់គ្រប់ជំហ៊ាន។ ទីក្រុងនោះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុម​ IS ។ ការចាកចេញរបស់ពលរដ្ឋដោយខ្លាចរងការវាយប្រហារពីប្រទេសលោកខាងលិចទៅលើក្រុម​ IS ដែលបន្លំខ្លួនជាមួយប្រជាពលរដ្ឋ។ ក្នុងរយៈពេលកន្លងមកពលរដ្ឋប្រមាណ​ជា ​៦០០​​នាក់បាន​រត់​គេច​ខ្លួនរួចនិង​ចេញផុតពី​ក្រុង Manbij ។

ប្រជាជនស៊ីរី​ប្រមាណ​ជា​ ៦០០​នាក់ បាន​សម្រេច​ជោគជ័យ​ក្នុង​ការ​រត់​ភៀសខ្លួន​ចេញ​ផុត​ពី​ក្រញាំដៃ​របស់​ពួក​ជីហាត​ ដែលកំពុងក្តោបក្តាប់នៅ​ក្រុង ​Manbij ។ ​ឆ្លៀត​​ឱកាស​នៅ​ពេល​ដែល​ពួកអ៊ីស្លាម​ជីហាត​មាន​ភាព​ធូរ​លុង​ពុំសូវមានភាព​ប្រុងប្រយ័ត្នប្រជាជន​​​ទាំង​អស់​​នោះបាន​នាំ​គ្នា​រត់ភៀស​ខ្លួន​ចេញ​តាមច្រកនៅ​​ភាគ​ខាង​ត្បូង​ក្រុងពីព្រោះ​នៅ​ទីនោះ​​ពុំ​​មាន​ការ​វាយ​ប្រយុទ្ធគ្នាដ៏​ខ្លាំងខ្លា​ដូចជា​​នៅ​​ភាគ​ខាង​ជើង​និង​ខាង​កើត​​ក្រុង ​​Manbij​ ទេ​ ​នេះជា​ការ​ជូ​ន​ដំណឹង​​របស់​អង្គការ​​ឃ្លាំមើល​​សិទ្ធមនុស្ស​​នៅ​​ក្នុង​​ប្រទេស​​ស៊ីរី​​ (OSDH)​។​ ក្រុ​ម​​យុទ្ធជន​​អារ៉ាប់-គួដ​​ ​នៃ​​កង​​កម្លាំង​​ប្រជាធិបតេយ្យ​​ស៊ីរី​​(FDS) ​ដែល​​គាំទ្រ​​ដោយ​​ទីក្រុង​​វ៉ាស៊ីតោន​ ​បាន​ទទួល​ស្វាគមន៍​ជួយ​ដល់​ប្រជាជន​ស៊ីរី​ទាំង​​នោះ​​​​ដែល​​បាន​​ភៀស​ខ្លួន​រួច​​ផុត​​ពី​​ក្រញាំ​ដៃ​ដែក​រ​បស់​ពួក​ជីហាត​។​

ក៏ប៉ុន្តែ​​ យោងតាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ដដែល​ «ចំនួន​​ប្រជាជន​​ ៦០០​​នាក់​នេះ​​ ក៏​​នៅ​​តែ​​ជា​​ចំនួន​​មួយ​​ដ៏​ស្តួចស្តើង​បំផុត​ បើ​ប្រៀប​ធៀប​ទៅនឹង​ចំនួន​ប្រជាជន​​រាប់​សិបពាន់​នាក់​​ ដែល​​​​កំពុង​ជាប់​ក្នុង​​សំណាញ់​រ​បស់​​ពួក​ទមិឡ​ជីហាត​​នៅ​ក្រុង​ ​​Manbij ។​ ម្យ៉ាងទៀត​ពួក​​ទមិឡ​​ទាំង​​នោះ​ ក៏​​មិន​ញញើត​ឡើយ​​ក្នុង​​​ការ​​យក​ជីវិត​​ប្រជាជន​​ខ្សត់ខ្សោយ​​មក​​ធ្វើ​​ជា​​ខែល​​សម្រាប់​​​​ការពារ​​ពួក​វា​ទៀត​ផង។​ ហេតុនេះ​ហើយ​បាន​ជា​​យន្តហោះ​របស់​កង​សម្ព័ន្ធមិត្ត​​អន្តរជាតិ​មាន​ការ​​ស្ទាក់ស្ទើរ​ក្នុង​ការ​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​ក្រុង​នោះ​ដោយ​ខា្លច​មាន​​ប្រជាជន​​ស្លាប់​​ច្រើន។​

​នៅខណៈ​នេះ​យុទ្ធជន​​អារ៉ាប់-គួដ​ ​បាន​បែរ​ទិស​ចៀស​​​ក្រុង​ Manbij​ ដើម្បី​​សំដៅ​ការ​វាយ​ប្រហារ​ទៅទិស​​ខាង​លិច​វិញ​ ហើយ​ពួក​គេ​កំពុង​តែស្ថិត​នៅ​​ចម្ងាយ​មិន​ដល់​​១៨គីឡូម៉ែត្រ​ផង​ពី​​ក្រុង​ Al-Bab ​ដែលជា​ដែន​ជម្រក​ការពារ​​​ដ៏​ចំណាស់​បំផុត​​របស់​​អង្គការ​រដ្ឋអ៊ិស្លាម​នៅស៊ីរី​ ។ ​​ក្រុង Al-Bab ​ ស្ថិតនៅចម្ងាយ​​តែ​៤០​គីឡូ​ម៉ែត្រភាគ​ខាង​លិច​នៃក្រុង​​​ Manbij ​ ដែល​បាន​ធ្លាក់​ទៅក្នុង​កណ្តាប់​ដៃ​របស់​ពួក​ជីហាត​នៅឆ្នាំ​​២០០៣។​

នៅភាគ​ខាង​លិច​​ដដែល​ក្នុង​ខេត្ត​​អាឡិប​​​ដែល​​​ត្រួតត្រា​ដោយ​​ដោយ​​ក្រុម​រណសិរ្ស alNosra ​សាខា​មួយ​​​របស់​អៃកៃដា​នៅ​ស៊ីរី ប្រជាជន​ស៊ីវិល​យ៉ាង​ហោច​ ​​២០​នាក់​ត្រូវ​​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ឆ្មក់តាម​អាកាស​​របស់​កងសម្ព័ន្ធមិត្ត​ប្រឆាំង​ទៅលើទីផ្សារ​មួយ​៕

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print