ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃសុក្រទី១៧ ខែមីនា ឆ្នាំ២០២៣នេះ បានជូនដំណឹងពីការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៣ ក្រុមហ៊ុន។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៣ ក្រុមហ៊ុនរួមមានដូចខាងក្រោម៖
*១. ការីទេសចរណ៍ កិន្លរី ទេសចរណ៍ (Kennary Tours)
*២. ភ្នាក់ងារទេសចរណ៍ ផ្លាស អេនធើប្រាយ (ធី/អេ : ផ្លាស ត្រាវែល & ធួរ) Plus Enterprises Co., Ltd (T/A : Plus Travel & Tours)
*៣. ភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (Sakona Travel)
ក្រសួងទេសចរណ៍ បានសង្កត់ធ្ងន់ថា ក្រសួងនឹងដំណើរការតាមនីតិវិធីក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្មភ្នាក់ងារទេសចរណ៍ ក្នុងរយៈពេល០១ខែទៀត ដោយទុកលទ្ធភាពឱ្យប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ធ្វើការតវ៉ា ករណីមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមកដែលមិនទាន់ដោះស្រាយរួចរាល់ជាមួយអាជីវកម្មខាងលើ៕ដោយ៖សហការី