រថយន្តដឹកថ្ម១គ្រឿង សង្ស័យដឹកលើសទម្ងន់បណ្ដាលឲ្យបាក់ស្រុតស្ពានដែករង​ការ​ខូចខាត​

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កាលពីរសៀលម្សិលមិញ ថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៣ ស្ពានដែកបាឡេដ៍វែងមួយ រងការបាក់ស្រុតយ៉ាងដំណំបង្កការស្ទះការធ្វើដំណើរ ដោយសាររថយន្តធុនធំដឹកថ្ម១គ្រឿង ។

ស្ពានដែកបាឡេបាក់ស្រុតនេះ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នេះបើយោងតាមរបាយការណ៍សមត្ថកិច្ចនគរបាលស្រុកវាលវែង ។

ក្នុងរបាយការណ៍នោះទៀតថា រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A 3062 ប្រភេទយីឌុប ភ្លៅ៤ កង់ចំនួន១២ ចំណុះ៤០តោន មានផ្ទុកថ្មល្អិតពេញ ធ្វើដំណើរពីទិសខាងកើតទៅលិច បើកបរដោយឈ្មោះ វី ប៊ុនធឿន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅ ភូមិ.ឃុំកើតហេតុ (របួស្រាល)។

...

របាយការណ៍ដដែល(វី ប៊ុនធឿន)កម្មករបើកបររថយន្តដឹកថ្មធ្វើផ្លូវជាតិលេខ១០RB(ក្រុមហ៊ុនចិន)មូលហេតុធ្ងន់អាចដឹកលើសទម្ងន់ បច្ចុប្បន្ន កំពុងស្ទូចចេញដើម្បី សម្រួលចរាចរណ៍ ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print