ខេត្តព្រះសីហនុ៖ ដេីម្បីឱ្យសិស្សានុសិស្សស្វែងរកផលប៉ះពាល់នៃគ្រឿងញៀន និងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជេីងគោក មន្រ្តីជំនាញការិយាល័យចំនួន២ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តចុះផ្សព្វផ្សាយ និងធ្វេីបទបង្ហាញដល់ពួកគាត់។
ជាក់ស្ដែងនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ ក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន និងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានសហការគ្នាចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន និងធ្វេីបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបេីកបរ ក្នុងកម្មវិធីយុទ្ធនាការសុវត្ថិភាពឆ្នាំ២០២៣ ដល់សិស្សថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ។
កម្មវិធីនេះបានរៀបចំឡេីងនៅ សាលប្រជុំសាលា ឡាយ អន្ដរជាតិ ដែលមានទីតាំងស្ថិតនៅភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរសាធារណៈការខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី តាក សារិទ្ធ ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន លោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន៩០នាក់។
ជាមួយគ្នានោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀនផងដែរ៕ដោយ៖សហការី