ភ្នំពេញៈនៅថ្ងៃទី ១៨ខែ មីនា ឆ្នាំ២០២៣ ម៉ោង ១៦និង០០នាទី កំលាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ ចំនុចច្រាំងទន្លេ ក្រុម៥ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជាលទ្ធផលកំលាំងជំនាញបានឃាត់ខ្លួនជនសង្សយ័ចំនួន ០១នាក់
១/ឈ្មោះ លី ហូសេន ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរអុីស្លាម មានទីលំនៅ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
– សម្ភារ:ដកហូត:
_ ក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០២កញ្ចប់
_ ទូរសព្ទ័ដៃ ០២គ្រឿង ណូគាចុចពិល ០១គ្រឿង សាំសុង ពណ៍ទឹកប្រាក់ ០១គ្រឿង ។
ចំពោះមុខកម្លាំង ជំនាញខណ្ឌឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីបន្តនីតិវិធី។
...