ជនបរទេសបេីករថយន្តព្រូស​ បុករបាំងថ្មពុះចែកទ្រូងផ្លូវនៅ​ស្តុប​​ក្រសួងមហាផ្ទៃ​ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ជាជនជាតិបរទេស​ និងអ្នករួមដំណេីរ២ទៅ៣នាក់ទៀត​ បានបេីករថយន្តតូយ៉ូតា​ ព្រូស​ មួយគ្រឿងក្នុងល្បឿនលឿន​រួចរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ​ ដោយបង្កឡេីងកាលពីវេលាម៉ោង២​ និង០៥នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃអាទិត្យ​ ទី១៩​ ខែមីនា​ ឆ្នាំ​២០២៣​ នៅចំណុចស្តុប​​ក្រសួងមហាផ្ទៃ​ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ។

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​ គេឃេីញរថយន្តបង្កម៉ាក​ តូយ៉ូតា​ ព្រូស​ ពណ៌ស​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2AF-2117 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម​ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតមកឆ្វេងដៃបន្តិចជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យរថយន្តបង្កផ្ទប់ជាប់របាំងថ្មរងការខូចខាតយ៉ាងដំណំ​ ។ ភ្លាមៗគេឃេីញបុរសបរទេសម្នាក់ដែលជាតៃកុង​ និងអ្នករួមដំណេីរ២ទៅ៣នាក់ទៀតបានចេញពីក្នុងរថយន្តបង្កហេីយព្យាយាមគេចខ្លួនបាត់ដោយមិនមាននរណាម្នាក់រងរបួសនោះឡេីយ​ ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ សហការជាមួយជំនាញចរាចរណ៍​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print