លោក ផុស សុវណ្ណ ណែនាំដល់អ្នកសារព័ត៌មាន គោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ និងពិនិត្យលើទិដ្ឋភាពបន្ថែម

ចែករំលែក៖

ភ្នំពេញ : លោក ផុស សុវណ្ណ បានថ្លែងយ៉ាងដូច្នេះថា ៖ ក្រៅពីសរសេរត្រឹមត្រូវតាមវិជ្ជាជីវៈហើយ អ្នកសារព័ត៌មានត្រូវពិនិត្យផ្នែកច្បាប់បន្ថែមផង ។

សូមបញ្ជាក់ថា  : លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន  បានថ្លែងថា អ្នកសារព័ត៌មានសំខាន់ណាស់មានតួនាទីក្នុងការចម្លងព័ត៌មានពីប្រជាជនទៅរដ្ឋាភិបាល ឬពីរដ្ឋាភិបាលមកប្រជាជន ។

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបែបនេះ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញសរសេរព័ត៌មានកម្រិតខ្ពស់ នៅរាជបណ្ឌិតសភា រយៈពេល២ថ្ងៃ គឺថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៣ ដែលមានសិក្ខាកាមនិងអ្នកសារព័ត៌មានជាង៥០០នាក់ ។

លោក ផុស សុវណ្ណ បន្តថា កន្លងមកសារព័ត៌មានខ្លះសរសេរព័ត៌មានបំបាត់ការទុកចិត្តលើរដ្ឋាភិបាល ។

លោកថ្លែងថា រដ្ឋាភិបាលចង់បានព័ត៌មានពិត ងាយស្រួលព្យាបាលត្រូវ ហើយរដ្ឋាភិបាលកម្ពុជាតែងយកអ្នកសារព័ត៌មានជាដៃគូ ។ ពេលខ្លះអ្នកសារព័ត៌មានរករឿងសមត្ថកិច្ចទៀតនៅពេលដោះលែងអនីតិជន ។ លោកថា, «ក្រៅពីសរសេរត្រឹមត្រូវតាមវិជ្ជាជីវៈហើយ អ្នកសារព័ត៌មានត្រូវពិនិត្យផ្នែកច្បាប់បន្ថែមផង» ។ 

លោក ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍អ្នកសារព័ត៌មានកម្ពុជា បានថ្លៃងថា នេះជាលើកទី២ នៃការរៀបចំវគ្គបណ្ដុះបណ្ដាលរបស់សមាគម ដែលលើទី១ រៀបចំក្នុងខែមីនា ឆ្នាំ២០២២ មានសិក្ខាកាមប្រមាណជិត ៤០០ នាក់ និងលើកទី២ នៅទៅ១៨ និង ១៩ ខែមីនា ឆ្នាំ២០២៣នេះ មានសិក្ខាកាមប្រមាណជិត ៦០០នាក់ ក្នុងនោះសិក្ខាកាមភាគច្រើនជាអ្នកសារព័ត៌មាន។

លោកបានបន្ដទៀតថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោយពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជំនួបអ្នកសារព័ត៌មានលើទី៥។

លោកបានលើកឡើងថា វគ្គសិក្សា ជំនាញសរសេរកម្រិតខ្ពស់នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ក្នុងការប្រកបអាជីព និងជាមូលដ្ឋានដ៏ប្រសើរកលើមាគ៌ាវិស័យសារព័ត៌មាន ដែលប្រកបដោយសមត្ថភាព គុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ។

លោក បានបញ្ជាក់ទៀតថា ក្រោយពីបញ្ជប់សិក្សាសិក្ខាកាមមានឱកាសប្រឡងប្រកួតយកពានរង្វាន់ អ្នកសរសេរអត្ថបទព័ត៌មានល្អ ៗប្រចាំឆ្នាំ២០២៣ ក្នុងវេទិការ ប្រកួតសរសេរព័ត៌មានល្អ ដែលសមាគមន៍កំពុងដំណើរការស្នើសុំគោលការណ៍រៀបចំវេទិការពីក្រសួងព័ត៌មាន ។ 

លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្លាប់មានប្រសាសន៍ថា,  ក្រមសីលធម៌ និង​វិជ្ជាជីវៈមាន​សារៈសំខាន់សម្រាប់អ្នកសារព័ត៌មាន ព្រោះវិជ្ជាជីវៈប្រៀបដូចជាចំណេះឬទ្រព្យសម្បត្តិ ហើយ​ក្រមសីលធម៌ប្រៀបដូចជា​ថវិការបស់​អ្នកកាសែត។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបាន​សង្កត់ធ្ងន់ថា អ្នកកាសែតត្រូវយល់​ដឹង​ឱ្យច្បាស់​ពីភារកិច្ច​ ក្រមសីលធម៌ និង​សិទ្ធិរបស់​ខ្លួន​។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ដើម្បីបង្កើនចំណេះរបស់អ្នក​កាសែត គឺ​ត្រូវតែមានការយល់ដឹងទូលាយ ហើយ​ត្រូវតែ​យល់​ដឹង​អំពីសង្គម​របស់​យើង ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print