មិនទាន់​ចប់ទេ! ខណៈ​អ្នកទិញផ្ទះល្វែងបុរី VIP ខណ្ឌដង្កោ​ ផ្ទុះការតវ៉ាបិទផ្លូវជាថ្មីម្តងទៀត​

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យទី១៩ ខែមីនា ឆ្នាំ២០២៣នេះ​ ប្រជាពលរដ្ឋប្រមាណជា​ ៣០០នាក់ដែលទិញផ្ទះល្វែងនៅក្នុងបុរី VIP ស្ថិតនៅ​តាមបណ្ដាផ្លូវលេខ២១៧ ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានផ្ទុះការតវ៉ាបិទផ្លូវជាថ្មីម្ដងទៀត​ ដោយសារតែម្ចាស់បុរី មិនព្រមចេញប្លង់កម្មសិទ្ធិជូនពួកគាត់ប្រើប្រាស់តាមតម្រូវការ ។

សូមជម្រាបជូនថា​ ក្នុងហេតុការណ៍នេះដែរ​ គេឃើញ​កងកម្លាំងសមត្ថកិច្ច​ចម្រុះ​ និងអាជ្ញាធរមូលដ្ឋាន បានត្រៀមកម្លាំងនៅជុំវិញតំបន់នោះផងដែរ ដោយមិនទាន់មានដំណោះស្រាយចរចាណាមួយ ជាមួយបងប្អូនអ្នកតវ៉ា ដើម្បីឱ្យបើកផ្លូវវិញនៅឡើយនោះទេ ។​ ជាមួយនឹងការតវ៉ាបិទផ្លូវនេះដែរ បានធ្វើឱ្យមានការកក់ស្ទះចរាចរណ៍ ដែលធ្វើអ្នកដំណើរផ្សេងទៀតពិបាកក្នុងការធ្វេីចរាចរឆ្លងកាត់នៅចំណុចខាងលើ គឺត្រូវធ្វើដំណើរត្រឡប់ក្រោយវិញ។ 

គួរបញ្ជាក់ថា ការតវ៉ាបិទផ្លូវនេះ គឺធ្វើឡើងជាច្រើនលើកច្រើនសារហើយកន្លងទៅ ដើម្បីទារទាមអោយអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយជូនពួកគាត់ ។ តាមការរៀបរាប់ពីបងប្អូនប្រជាពលរដ្ឋដែលបានទិញផ្ទះល្វែងនៅក្នុង បុរី VIP ខាងលើ បានអោយដឹងថា ពួកគាត់ជួបបញ្ហានេះយូរដែរហើយ កន្លងទៅក៏មានអាជ្ញាធរខណ្ឌដង្កោបើកកិច្ចប្រជុំសម្របសម្រួលដោះស្រាយ ប៉ុន្តែរហូតពេលនេះនៅតែមិនទាន់មានដំណោះស្រាយ ទើបពួកគាត់លើកគ្នាផ្ទុះការតវ៉ាបិទផ្លូវបែបនេះជាបន្តបន្ទាប់ ដើម្បីសូមអោយអាជ្ញាធរខណ្ឌដង្កោ ក៏ដូចជា សាលារាជធានីភ្នំពេញ ស្ថាប័ន មន្ទីរ ពាក់ព័ន្ធ ជួយអន្តរាគមន៍ដោះស្រាយអោយបានលឿន ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print