ខេត្តសៀមរាប៖ គណៈកម្មការរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC) បានសហការជាមួយក្រសួងព្រះបរមរាជវាំង និងគណៈកម្មការបុណ្យជាតិ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំពិធីក្រុងពាលីសុំសេចក្តីសុខ សេចក្តីចម្រើន និងសុំព្រះអគ្គីកីឡាសម្រាប់ព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ នៅកម្ពុជា។
សម្រាប់ពិធីក្រុងពាលី និងសុំព្រះអគ្គីកីឡានេះបានធ្វើឡើងមួយថ្ងៃ មុនពេលព្រះរាជពិធីប្រោសព្រះរាជទានផ្តល់ភ្លើងគប់ ដើម្បីដង្ហែរជុំវិញតំបន់អាស៊ាន ក្នុងការឆ្ពោះទៅពិធីបើកជាផ្លូវការនាដើមខែឧសភាខាងមុខនេះ ដែលនឹងចាប់ផ្តើមដង្ហែរជាផ្លូវការចាប់ពីថ្ងៃទី២២ ខែមីនា រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយឆ្លងកាត់ប្រទេសចំនួន ១០នៅតំបន់អាស៊ីអាគេ្នយ៍។
ហើយនៅថ្ងៃទី២១ ខែមីនាខាងមុខនេះ ពិធីប្រោសព្រះរាជទានផ្តល់ភ្លើងព្រះអគ្គីកីឡា ផ្តល់ភ្លើងគប់ នឹងធ្វើឡើងក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា។
និងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេច ស ខេង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលលើកទី១២ ឆ្នាំ២០២៣។
សម្រាប់ពិធីក្រុងពាលី និងសុំព្រះអគ្គីកីឡានេះ ធ្វើឡើងមួយថ្ងៃ មុនពេលព្រះរាជពិធីប្រោសព្រះរាជទានផ្តល់ភ្លើងគប់ ដើម្បីដង្ហែរជុំវិញតំបន់អាស៊ាន ក្នុងការឆ្ពោះទៅពិធីបើកជាផ្លូវការនាដើមខែឧសភាខាងមុខនេះ ដែលនឹងចាប់ផ្តើមដង្ហែរជាផ្លូវការចាប់ពីថ្ងៃទី២២ ខែមីនា រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយឆ្លងកាត់ប្រទេសចំនួន ១០នៅតំបន់អាស៊ីអាគេ្នយ៍។
ក្នុងពិធីក្រុងពាលីថ្ងៃនេះដែរ បានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តីយ៍ CAMSOC, លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអនុប្រធាន CAMSOC រួមទាំងលោកស្រី ភឿង សគ្គុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតផងដែរ៕ដោ៖សហការី