ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃចន្ទទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានចែករំលែករូបភាពតៗគ្នា ដោយបង្ហាញពីការដាំដេីមឈេីនៅតាមដងផ្លូវមេីលទៅគួរឱ្យចម្លែកម្យ៉ាងដែរ។
ជាក់ស្ដែងគណនីហ្វេសប៊ុកមួយឈ្មោះ Vann saray បានបង្ហោះថា៖ អាជ្ញាធរជួយមើលផង ចាក់ស៊ីម៉ង់តិ៍នឹងគល់បែបនេះ តើឈើនេះអាចរស់ដែរទេ? ទីតាំងមុខក្រសួងសុខាភិបាល។
សូមជម្រាបជូនថា ជុំវិញបញ្ហានេះដែរ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ក៏នាំគ្នាចូលខំមិនម្នាក់មួយមាត់ថា៖ បច្ចេកទេសថ្មីស្រឡាងពុំធ្លាប់មានពីមុនមក, ចាក់អោយឆាប់ងាប់ ឆាប់បានទីធ្លារចតរថយន្ត, អើ ដូចអាជ័យអោយទៅចាំចំការ(សំដៅអ្នកធ្វើ), គេចាក់អោយងាប់សិនចាំគេកាប់ដឹងបង😂, តែចាក់ស៉ីម៉ង់លុបគល់ចឹងដឹងតែមិនរស់ទេបងអឺយ, ចប់បាត់! ម៉េចក៏បណ្តោយប៉ាតណាប៉ាតណីអញ្ចឹង?, បើជ្រុលជាចាក់ស៊ីម៉ង់បំបិទដង្ហើមគ្នាទៅហើយកាប់ចោលតែម្ដងទៅ៕ដោយ៖សហការី