តេីឱ្យខ្ញុំរស់ម្តេចទៅ? (ទីតាំងទល់មុខក្រសួងសុខាភិបាល)

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានចែក​រំលែក​រូបភាព​តៗគ្នា​ ដោយបង្ហាញពីការដាំដេីមឈេីនៅតាមដងផ្លូវមេីលទៅគួរឱ្យចម្លែកម្យ៉ាងដែរ។

ជាក់ស្ដែង​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ Vann saray បានបង្ហោះថា៖​ អាជ្ញាធរជួយមើលផង ចាក់ស៊ីម៉ង់តិ៍នឹងគល់បែបនេះ តើឈើនេះអាចរស់ដែរទេ? ទីតាំងមុខក្រសួងសុខាភិបាល។

សូមជម្រាបជូនថា​ ជុំវិញបញ្ហានេះដែរ​ អ្នកលេងបណ្ដាញសង្គម​ហ្វេសប៊ុក​ ក៏នាំគ្នាចូលខំមិនម្នាក់មួយមាត់ថា៖​ បច្ចេកទេសថ្មីស្រឡាងពុំធ្លាប់មានពីមុនមក​, ចាក់អោយឆាប់ងាប់ ឆាប់បានទីធ្លារចតរថយន្ត, អើ ដូចអាជ័យអោយទៅចាំចំការ(សំដៅអ្នកធ្វើ), គេចាក់អោយងាប់សិនចាំគេកាប់ដឹងបង😂, តែចាក់ស៉ីម៉ង់លុបគល់ចឹងដឹងតែមិនរស់ទេបងអឺយ, ចប់បាត់! ម៉េចក៏បណ្តោយប៉ាតណាប៉ាតណីអញ្ចឹង?, បើជ្រុលជាចាក់ស៊ីម៉ង់បំបិទដង្ហើមគ្នាទៅហើយកាប់ចោលតែម្ដងទៅ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print