លោក ឃួង ស្រេង បញ្ជាឲ្យអាជ្ញាធរ ខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រៀមរៀបចំតុបតែងលម្អទទួលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោក នៅថ្ងៃទី៤ឧសភា ឆ្នាំ២០២៣ ខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ទីរពាក់ព័ន្ធ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ​​​​​​​​​​​​​​​​និងទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោកនៅថ្ងៃទី០៤ ខែឧសភាឆ្នាំ២០២៣ខាងមុខ។ ដូច្នេះត្រូវពន្លឿនជួសជុលកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ជាមួយនឹងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន ការតុបតែង កែលម្អសោភណភាពទីតាំងនេះឱ្យបានល្អប្រសើរ។

ការជំរុញបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំជាមួយអភិបាលខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ចទាំងប៉ូលីសនិងកងរាជអាវុធហត្ថ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ សម្រាប់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជាអ្នកទទួលការជួសជុលតុបតែង កែលម្អសោភណភាព ជាមួយនឹងការគិតគូរពីការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថានផងដែរ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ថ្ងៃសុក្រ​ ៩ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្តសករាជ ២០២៣ វេលាម៉ោង១៦និង០០ នាទីរសៀល និងត្រៀម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិធីទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោកនៅថ្ងៃទី០៤ ឧសភា ឆ្នាំ២០២៣ខាងមុខ ខណៈ

អ្នកដែលត្រូវទទួលបានគោរមងារ

អ្នកសង្គ្រោះសាសនាពិភពលោក មានចំនួន៣ព្រះអង្គ/នាក់ ក្នុងនោះមាន សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយឧត្ដមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត។

លោក ឃួង ស្រេង បានជំរុញឱ្យមានការពង្រឹងសន្តិសុខ សុវត្ថិភាព អោយបានខ្លាំងក្លាផងដែរ មិនថានៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ និងនៅតាមមូលដ្ឋានខណ្ឌទាំង១៤នោះទេ ព្រោះថា នៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ពួកគាត់ភាគច្រើនត្រូវចាក់សោផ្ទះចោល ដើម្បីទៅដើរលេងកម្សាន្តឬទៅលេងស្រុកកំណើត ។ដូច្នេះ ក្នុងនាមអាជ្ញាធរនិងកងកម្លាំងជាអ្នកមើលខុសត្រូវផ្ទះសម្បែងរបស់ពួកគាត់ កុំឱ្យមានអំពើចោរកម្មកើតឡើង៕ ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print