ភ្នំពេញ : ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិ ថ្លៃលក់រាយយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2023 នឹងត្រូវលក់ ៤ ៤៦៣រៀលលីត្រ សម្រាប់សាំងធម្មតា EA92 និង ៤ ៣១៣រៀលលីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm ។
ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥សេនដុល្លារ ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2023 និងចុះមក ៤ ២០០រៀលលីត្រ សម្រាប់សាំងធម្មតា EA92 និង ៤ ០៥០រៀលលីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។
សូមបញ្ជាក់៣ ក្រសួងពាណិជ្ជកម្មមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ ក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ តែតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រការដូចមានក្នុងឯកសារយោងខាងលើតែប៉ុណ្ណោះ ។
អាស្រ័យនេះ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន និងសូមគ្រប់ស្ថានីយ លក់រាយប្រេងឥន្ធនៈទាំងអស់ ប្រតិបត្តិតាមការណែនាំ ៕
ដោយ : សិលា