រាជធានីភ្នំពេញ ទាំង១៤ខណ្ឌ មានការអភិវឌ្ឍន៍ រីកចម្រើន ខណៈមិននឹកស្មានដល់

ចែករំលែក៖

ភ្នំពេញ : ក្រោយពីបានដោះស្រាយផលប៉ះពាល់រួច រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងស្ថាបនាផ្លូវថ្មី ១ខ្សែ រត់តាមគន្លងអតីតផ្លូវរថភ្លើងឫស្សីកែវ ចាប់ពីផ្លូវលេខ ៧០ ដល់ផ្លូវជាតិលេខ ៥ ហេីយគ្រោងចាប់ផ្តេីមចាក់បេតុងនៅដេីមខែមេសាខាងមុខនេះ។ ជាការលើកឡើង ពីលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ លើ ផេកផ្លូវការ របស់លោក។

លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា, ផ្លូវនេះនឹងរួមចំណែកបង្កលក្ខណៈងាយស្រួលដល់ការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋព្រមទាំងអាចជួយដោះស្រាយការកកស្ទះចរចររពីតំបន់នានារួមមាននៅតាមផ្លូវជាតិលេខ៥រហូតដល់រង្វង់មូលគួចកាណុង​ថែមទៀតផង។

លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ សូមអរគុណសន្តិភាព​ ។ នេះជាសមិទ្ធផល​ ក្រោមម្លប់សុខសន្តិភាពដែលជួយដល់ការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ​។

សូមបញ្ជាក់ផងដែរថា, រាជនីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា មជ្ឈមណ្ឌល នយោបាយ សេដ្ឋកិច្ច មានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ លើគ្រប់វិស័យ ដែលធ្វើឲ្យរាជធានីភ្នំពេញ ប្រែមុខមាត់ដ៏ស្រស់បំព្រង គួរជាទីមោទនៈបំផុត ខណៈប្រទេសកម្ពុជា ធ្លាប់ហែលឆ្លងសង្គ្រាម រាប់រយឆ្នាំ ហើយប្រមាណជិត 30 ឆ្នាំ កម្ពុជាទទួលបានសន្តិភាពពេញលេញ ក្រុមការដឹកនាំដោយសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ បាទនាំមកនូវសន្តិភាព ភាពសុខសាន្តជូនប្រជាពលរដ្ឋ អភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ហើយប្រជាពលរដ្ឋខ្មែរតែងស្រឡាញ់គោរព ចំពោះការខិតខំរបស់សម្ដេចដើម្បីប្រជាជននិងប្រទេសជាតិ។

មានតែគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច គណបក្សឈ្នះឆ្នោតដោយប្រជាធិបតេយ្យ រក្សានិងការពារសន្តិភាព ជូនប្រជាពលរដ្ឋ ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនរហូតដល់នឹកស្មានមិនដល់ថាមានថ្ងៃនេះ ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print