លោក ឡុង ឌីម៉ង់​ លើកឡើងអំពីយុទ្ធសាស្ត្រលាងសម្អាតព័ត៌មានបំពុលឬព័ត៌មានក្លែងក្លាយ​

ចែករំលែក៖

ខេត្តកំពត​៖​ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នាថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំអភិបាលក្រុង ស្រុក ទាំង០៥ និងប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ចូលរួមសិក្ខាសាលាស្ដីពី ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន ក្រោមអធិបតីភាពលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរដ្ឋបាលខេត្តកំពត។

ក្នុងឱកាសនោះ លោកអភិបាលរង​ បានលើកឡើងអំពី យុទ្ធសាស្ត្រលាងសម្អាតព័ត៌មានបំពុលឬព័ត៌មានក្លែងក្លាយ, និន្នាការនៃការទទួលបានព័ត៌មាននាពេលបច្ចុប្បន្ន, ការប្រើប្រាស់ទិន្នន័យពិតធ្វើជាធាតុចូលនៃព័ត៌មាន, ការប្រឡងប្រណាំងបំពេញសេវាជូនប្រជាពលរដ្ឋ និងគោលការណ៍ជំរុញសកម្មភាពរបស់អាជ្ញាធរមូលដ្ឋាន ជាពិសេសមេឃុំ-ចៅសង្កាត់ មេប៉ុស្តិ៍ និងស្មៀនផងដែរ។ 

សូមជម្រាបថា​ សិក្ខាសាលានេះមាន​រយៈពេល​​ ២ថ្ងៃ​ និងមានគោលបំណង ផ្សព្វផ្សាយពីយុទ្ធសាស្ត្រពង្រឹងការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ​ ជុំវិញការផ្ដល់ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងទំនួល​ខុស​ត្រូវ​ខ្ពស់​ នៅ​ថ្នាក់​ក្រោម​ជាតិ​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print