មុននេះបន្ដិច ឃាត់បុរសម្នាក់ក្នុងចំណោម២នាក់ វាយបុរសម្នាក់ចំកណ្តាលមុខ គ្រាន់តែគេមើលមុខ

ចែករំលែក៖

ភ្នំពេញ៖ គ្រាន់តែមើលមុខ ចោទថាឌឺបុរស២នាក់ដេញវាយបុរសម្នាក់ចំកណ្តាលមុខ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១ និង១០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

ជនរងគ្រោះ ឈ្មោះ ស៊ុន ឌីយ៉ាម៉ង អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ១៧៩ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមសម្ដីបុរសរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុខ្លួនបានចេញពីធ្វើការនៅម្ដុំបឹកត្របែក បន្ទាប់មកក៏ជួបបុរស២នាក់ក៏មើលមុខ រួចក៏ត្រូវបុរស២នាក់នោះជិះម៉ូតូបកក្រោយដេញវាយគាត់មួយដៃចំកណ្តាលមុខបណ្តាលឲ្យរបួសតែម្តង។ ចំណែកជនបង្កម្នាក់ក្នុងចំណោម២នាក់ត្រូវបានសមត្ថកិច្ចឃាត់យកទៅសាកសួរជាមួយជនរងគ្រោះនៅប៉ុស្តិ៍បឹងត្របែក៕

70e46aae-acc9-4a22-ae26-050218525bb7

bafe3fe1-2462-455c-a14d-c8aaa8cef6b1

36610d8d-7e48-496b-8fc5-f8d8c6b03a51

5504283d-43aa-4e30-8e48-77e821683fe8

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print