ជាងកាត់សក់ម្នាក់ឡើងលើដំបូលអគារប៉ងលោតសម្លាប់ខ្លួន ផ្អើលទាំងព្រលឹមសង្ស័យបែកថ្នាំ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានគេសង្ស័យបែកថ្នាំ ឡើងលើដំបូលអគារប៉ុនប៉ងលោតសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើល ត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល។

ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលឡើងកាលពីព្រលឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចអគារវះកាត់ នៅក្នុងបរិវេណ មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិសាត់ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បុរសសង្ស័យបែកថ្នាំឡើងដំបូលអគារត្រូវបានគេស្គាល់ឈ្មោះ ភី បូរិបូរ៉ា អាយុ៣២ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅភូមិ-សង្កាត់កើតហេតុ ។ ប្រភពពីសមត្ថកិច្ចខាងលើបន្តថា ជាងកាត់សក់រូបនេះត្រូវបានគេសង្ស័យប្រើប្រាស់សារធាតុញៀនលើសកំរិត ទើបបណ្ដាលឱ្យឥទ្ធិពលថ្នាំធ្វើទុកបាត់បង់វិញាណបញ្ជាខ្លួនឯងលែងបាន ក៏ឡើងលើអគារ ហើយចេះតែចង្អុលទៅលើមេឃ ធ្វើកាយវិកាដូចជាចង់ចាប់អ្វីម្យ៉ាង ហើយនិងចង់ឡើងបន្តទៅទៀត ក្រោយមកប្រុងលោតចុះមកក្រោមបង្កការភ្ញាក់ផ្អើលដល់ សំណាក់ប្រជាពលរដ្ឋ និងស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីជួយអន្តរាគមន៍ ។

ប្រភពដដែលបន្តទៀតថា ទោះបីជាយ៉ាងណាក្ដីករណីជនសង្ស័យស្រវឹងនូវសារធាតុញៀនខាងលើនេះ ត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ រួចផុតពីសេចក្ដីស្លាប់ហើយ ដោយកម្លាំងសមត្ថកិច្ចនាំគ្នាលបឡើងទៅចាប់គ្រៀកដាក់ខ្សែយោងទម្លាក់ចុះមកក្រោម​ ហើយបានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាន ដើម្បីធ្វើតេស្តរកនូវសារធាតុញៀន និងមូលហេតុ ៕

1

2

3

ដោយ៖ ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print