ខេត្តស្វាយរៀង៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្នើឲ្យប្រជាពលរដ្ឋខ្មែរគាំទ្រនូវផលិតផលរបស់ខ្មែរដែលធ្វើដោយដៃ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ។
លោកស្រី ហាស់ ចាន់ ប្រធានសហគមភូមិចំបក់កោង បានមានប្រសាសន៍ថា ៖ សហគមន៍របស់លោកស្រីទទួលបានកាឧបត្ថម្ភគាំទ្រពីអង្គការ កូដូខ្មែរ ដែលទទួលកែច្នៃជញ្ចូតឲ្យទៅជាកាបូបដៃ កាបូបដាក់អីវ៉ាន់ខ្នាតកណ្តាល និងខ្នាតធំ កន្ទេល ប្រអប់ក្រដាស់ មួក កូនកញ្ជើរ ។ល។ សម្រាប់សហគមន៍របស់លោកស្រីមាន១៥គ្រួសារ ដែលជាអ្នកកែរច្នៃផលិតផលទាំងនេះមានលក្ខណៈជាគ្រួសារនៅឡើយទេ ដែលមានទីតាំងំនៅក្នុងឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
លោកស្រីក៏បានជម្រុញឲ្យប្រជាពលរដ្ឋខ្មែរទាំងក្នុងស្រុក និងក្រៅប្រទេសគាំទ្រនូវផលិតផលរបស់ខ្មែរ ដើម្បីលើកទឹកចិត្តខ្មែរក្នុងកាផលិតផលក្នុងស្រុក ក៏ដូចជាការបង្កើននូវការងារក្នុងស្រុក ជៀសវាងការធ្វើចំណាកស្រុកទៅធ្វើការនៅបរទេស៕
ដោយ៖ សហការី