ឆេះផ្ទះទាំងថ្ងៃខណៈបណ្ដោយឲ្យកូនអាយុ៣ឆ្នាំធ្វើដួលប៊ីដុងប្រេង៣០លីត្រហូរចូលចង្ក្រានបាយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖  មានអគ្គិភ័យមួយបានកើតឡើងយ៉ាងសន្ធោសន្ធៅទៅលើលំនៅឋាន១ខ្នងដែលមានធ្វើអាជិវកម្មលក់ដូរ ស្ទើរតែម្ចាស់ផ្ទះរត់គេចពីអណ្ដាតភ្លើងមិនទាន់កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្របីស ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ សេង សាំ ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវបានខូចខាតផ្ទះដែលមានទំហំទទឹង៤ម៉ែត្រ បណ្តោយ៦ម៉ែត្រ ធ្វើអំពីជញ្ជាំងក្តារ ប្រក់សង្គ័សី និងប៉ះពាល់ដល់តូបលក់បបរមួយទៀត ធ្វើអំពីឈើប្រក់ស្លឹកក៏ឆេះគ្មានសល់ ។

សមត្ថកិច្ចបន្តថា សម្ភារៈខូចខាតដោយអគ្គិភ័យរួមមាន៖ មានម៉ាសីុនហ្វូតូគូបពី១គ្រឿង ម៉ាសីុនថតរូប១ ម៉ាសីុនអូសសំបុត្រការ១ ម៉ាសីុនផ្តិតរូប១ កុំព្យូទ័រ២ ម៉ូតូ១គ្រឿង ទូរសព្ទ័៣៣គ្រឿង ខោអាវ និងលុយកាត់មួយចំនួនទៀត។

សមត្ថកិច្ចបានបញ្ជាក់ថា អគ្គិភ័យនេះបណ្ដាលមកពីមូលហេតុ បណ្ដែតបណ្ដោយឲ្យកូនអាយុ៣ឆ្នាំដែលលេងនៅក្នុងផ្ទះធ្វើឲ្យដួលប៊ីដុងសាំងចំណុះ៣០លីត្រ ហូរចូលទៅជិតចង្រ្កានបាយដែលកំពុងដាំក៏បណ្តាលឲ្យឆាបឆេះជាអណ្ដាតភ្លើងយ៉ាងពេញទំហឹង សឹងតែម្ចាស់រត់មិនសឹងរួច។ ភ្លាមៗនេាះរថយន្តពន្លត់អគ្គិភ័យស្រុកបានមកជួយសង្រ្គោះដែរ តែបានឆេះអស់ទៅហើយ ទើបការខាតបង់នេះគិតត្រួសៗតាមការអះអាងពីម្ចាស់ផ្ទះសរុបជាទឹកប្រាក់អស់ជាង ១៥,០០០ដុល្លារ៕

1 (4)

1 (1)

1 (2)

1 (3)

1 (5)

ដោយ៖ ប៉ិម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print