ស្លាប់ម្នាក់និងរបួសស្រាល២នាក់ខណៈជិះម៉ូតូបុកឆ្កែនៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរស៣នាក់ជិះម៉ូតូឌុបគ្នាបើកបុកសត្វឆ្កែរត់ឆ្លងផ្លូវដួលបណ្តាលឲ្យស្លាប់ម្នាក់និងរបួសស្រាល២នាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកសត្វឆ្កែនេះកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៧៣-១៧៤ ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូគ្រោះថ្នាក់ចរាចរណ៌ម៉ាក ស្មាស់រីវ៉ូពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយបុរសឈ្មោះ សេម សាន រងរបួសស្រាល ហើយអ្នករួមដំណើរឈ្មោះ ប៊ិញ សុភាព ភេទប្រុស អាយុ២២ឆ្នាំស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតឈ្មោះ សួរ ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ របួសស្រាល ។

បច្ចុប្បន្នសាកសពត្រូវបានគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូរក្សារទុកបណ្តោះអាសន្ននៅអធិការដ្ឋាន ៕

1 (1)

1 (2)

ដោយ៖ ឆ្លាមសមុទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print