នគរបាលស្រុកសង្កែ នាំខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់ចំនួន ០៥នាក់ អប់រំណែនាំក្នុងមូលដ្ឋាន

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោកបានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបអ្នកលេងល្បែងស៊ីសង (បៀកាត់តេ) មួយករណីជាក់ស្ដែង​ ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់ចំនួន ០៥នាក់ អប់រំណែនាំក្នុងមូលដ្ឋាន។

លោកអធិការ​ស្រុក​ បានឱ្យដឹងទៀតថា​ ករណី​បង្រ្កាប​ក្រុម​អ្នកលេងល្បែងស៉ីសងខាងលេីនេះ​ បានធ្វេីឡេីង​កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៣ និង៤០នាទី ត្រង់ចំណុចខាងកើតថ្នល់រថភ្លើង ស្ថិតក្នុងភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ០៥នាក់ ១-ឈ្មោះ សុខ វុទ្ធី ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ។ ២-ឈ្មោះ ហ៊ាន សៀនស្រី ភេទស្រី អាយុ៦៦ឆ្នាំ រស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ។ ៣-ឈ្មោះ ជឿន ជី ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ។ ៤-ឈ្មោះ ផូ គឹមសឿន ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ។ ៥-ឈ្មោះ ចាន់ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ។

វត្ថុតាងដកហូតបានរួមមាន ៖

-បៀចំនួន ៥២សន្លឹក

-កំរាលក្រាលចំនួន ០១ ។

...

ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឲ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ ៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print