ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល នៅព្រឹកថ្ងៃសុក្រទី២៤ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោកបានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបអ្នកលេងល្បែងស៊ីសង (បៀកាត់តេ) មួយករណីជាក់ស្ដែង ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់ចំនួន ០៥នាក់ អប់រំណែនាំក្នុងមូលដ្ឋាន។
លោកអធិការស្រុក បានឱ្យដឹងទៀតថា ករណីបង្រ្កាបក្រុមអ្នកលេងល្បែងស៉ីសងខាងលេីនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៣ និង៤០នាទី ត្រង់ចំណុចខាងកើតថ្នល់រថភ្លើង ស្ថិតក្នុងភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ០៥នាក់ ១-ឈ្មោះ សុខ វុទ្ធី ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ។ ២-ឈ្មោះ ហ៊ាន សៀនស្រី ភេទស្រី អាយុ៦៦ឆ្នាំ រស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ។ ៣-ឈ្មោះ ជឿន ជី ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ។ ៤-ឈ្មោះ ផូ គឹមសឿន ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ។ ៥-ឈ្មោះ ចាន់ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ។
វត្ថុតាងដកហូតបានរួមមាន ៖
-បៀចំនួន ៥២សន្លឹក
-កំរាលក្រាលចំនួន ០១ ។
ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឲ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ ៕អរុណរះ