រថយន្តធុនធំដឹកលូមួយគ្រឿងបើកបរ មកដល់ផ្លូវបំបែកជាបួន ខ្វះការប្រុងប្រយ័ត្នបុកបុរសវ័យចំចាស់ជិះម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

បន្ទាយមានជ័យ៖បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូម៉ាក់សង់ឌ្រីមមកដល់ផ្លូវបំបែកជាបួនត្រូវរថយន្តដឹកលូបុកបណ្ដាលឲ្យរងរបួសធ្ងន់នៅវេលាម៉ោង ០៩នឹង១០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ចំណុចផ្លូវបំបែកជាបួនកែងKTVអេផ្លាស់ ស្ថិត​នៅ​ ភូមិក្បាលស្ពានមួយសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

 សមត្ថកិច្ចជម្នាញប្រាប់ថា គ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តធន់ធំដឹកលូពាក់ផ្លាកលេខ-ភ្នំពេញ-3A-8678បើកបរពីកើតទៅលិច រីឯម៉ូតូម៉ាក​Hondream​ C125 ពាក់ផ្លាកលេខកំពង់ស្ពឺ- 25 -27 បើកបរដោយបុរសវ័យចំណាស់ម្នាក់មិនស្គាល់អត្តសញ្ញាណពីជើងទៅត្បូងមកដល់ចំណុចផ្លូវបំបែកជាបួនកែងKTVអេផ្លាស់ ក៏បានបុកគ្នាពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូ បុរសម្នាក់ វ័យចំណាស់ រងរបួសធ្ងន់ បាក់ជើង ដេកស្ដូក កំរើកមិនរួច មួយក្រណាត់ក្រោម. ភ្លាមៗ នោះ. សមត្ថកិច្ចជំនាញ ចរាចរណ៍ នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ក៏បានចុះមកដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង. និង ខលទំនាក់ទំនងទៅ រថយន្តសង្គ្រោះបន្ទាន់ដើម្បីដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យ ក្រោយពីរ សមត្ថកិច្ច និងសាច់ញាតិ ខលទៅ.រថយន្តសង្គ្រោះបន្ទាន់មួយសន្ទុះធំ  ទើបរថយន្តមកដល់ដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត.។នៅពេលកើតហេតុអ្នកបើកបររថយន្តធំដឹកលូបានរត់គេចខ្លួនបាត់តែម្ដង។

មន្ត្រីនគរបាលចរាចរណ៍នៅកន្លែងកើតហេតុ បានបង្ហើបឲ្យដឹងថា ៖រថយន្តធន់ធំដឹកលូពាក់ផ្លាកលេខ-ភ្នំពេញ-3A-8678 បើកបរពីកើតទៅលិច មកដល់ចំណុចផ្លូវបំបែកជាបួនខ្វះការប្រុងប្រយ័ត្នក៏បានបុកម៉ូតូសង់មួយគ្រឿងពាក់ផ្លាកលេខកំពង់ស្ពឺ- 25 -27 បើកបរពីជើងទៅត្បូងបណ្ដាលឲ្យបុរសវ័យចំណាស់របួសធ្ងន់តែម្ដង។

សូមបញ្ជាក់៖ក្រោយពីពិនិត្យវាស់វែងរួចក៏នាំយកទាំងរថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print