ខេត្តស្វាយរៀង:លោកហែមពិសិដ្ឋ ប្រធានក្រុមការងារចុះជួយឃុំអង្គប្រស្រែ ស្រុករមាសហែក ថ្លែងថាមានគណបក្សប្រជាជន គឺមានការអភិវឌ្ឍលើគ្រប់វិស័យនិងមានសុខសន្តិភាព ប្រជាពលរដ្ឋ រស់នៅក្នុង ជីវ ភាពល្អប្រសើរ។
ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៥ខែមិនាឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលរបស់ក្រុមការងារចុះជួយមូលដ្ឋានឃុំ ជាមួយមេក្រុមគណបក្សប្រជាជនកម្ពុជាឃុំអង្គប្រស្រែចំនួន៣ភូមិ ដោយមានការចូលរួមពីសំណាក់លោកស៊ូម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែកនិងអស់លោកអនុប្រធានក្រុមការងារចុះមូលដ្ឋានដែលពាក់ពន្ធ័ជាច្រើននាក់ផងដែរ។
លោក បានបន្តថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែន ជាប្រធាន ពិតជាមិនភ្លេចទេ នូវសុខទុក្ខ និងការជួយដោះស្រាយគ្រប់ការជួបការលំបាក និងសំណូមពរនានារបស់បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានទូទាំងប្រទេស។
លោក បន្តថា សូមបងប្អូនពលរដ្ឋជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំអង្គប្រស្រែ ទៅបោះឆ្នោតនាថ្ងៃ២៣ខែកក្កដាឆ្នាំ២០២៣នាពេលខាងមុខ អោយបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា នោះគឺជាការរួមចំណែកដ៏សំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងបានកសាង និងអភិវឌ្ឍមូលដ្ឋានរបស់បងប្អូនឱ្យកាន់តែរីកចម្រើនថែមទៀត។
លោកបានបន្ថែមថា សមិទ្ធិផលនានា និងគម្រោងផែនការអភិវឌ្ឍជាច្រើនមានដូចជាផ្លូវទឹកភ្លើងប្រលាយក្នុងឃុំ នឹងត្រូវបានផ្តល់ជូនដល់បងប្អូនបន្ថែមលើសមិទ្ធផល ដែលបងប្អូនប្រជាពលរដ្ឋកំពុងទទួល ផល កើតចេញពីការរួមចំណែករបស់ ក្រុមការងារ ចុះមូលដ្ឋាន ដែលតែងតែគិតគូរ និងដោះស្រាយនូវរាល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងឃុំទាំងមូល។
លោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំអង្គប្រស្រែ ត្រូវចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានឲ្យបានជិតស្និទ្ធចូលរួមអនុវត្តគោលនយោបាយ
ភូមិឃុំមានសុវត្ថិភាព ទាំង៧ចំណុចឲ្យមានប្រសិទ្ធភាព លប់បំបាត់គ្រឿងញៀន ល្បែងស៊ីសង កុំឲ្យមាន ក្នុងភូមិឃុំសង្កាត់របស់យើង ។