សម្តេចតេជោ ហ៊ុនសែន ជំរុញការបណ្តុះបណ្តាលពី មូលធនដល់យុវជនជំនាន់ក្រោយ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានលើកឡើងដោយលើកទឹកចិត្តដល់អ្នកវិនិយោគជាតិនិងអន្តរជាតិចូលរួមផ្ដល់គ្រាប់ពូជមូលធនដល់សហគ្រិននិងធុរជនកម្ពុជា។

ជាងនេះទៅទៀតសម្ដេចតេជោ ក៏ជំរុញដល់គ្រឹះស្ថានឧត្តមសិក្សាឲ្យមានការបណ្ដុះបណ្ដាលដល់យុវជនជំនាន់ក្រោយអំពីធុរកិច្ចថ្មីផងដែរ។

សូមបញ្ជាក់ថា, ថ្លែងក្នុងពិធីបើកទិវាជាតិវិទ្យាសាស្រ្តនិងនាវានុវត្តន៍ ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោបានលើកជាអនុសាសន៍ចំនួន៥ ទៅដល់ក្រសួងឧស្សាហកម្មបច្ចេកវិទ្យានិងនវានុវត្តន៍ និងដៃគូពាក់ព័ន្ធឱ្យអនុវត្តតាម។

ក្នុងការណែនាំនោះគឺសម្ដេចសំដៅទៅដល់ការជំរុញការសិក្សា stem ការបង្កើតនូវប្រព័ន្ធច្បាប់និងគោលនយោបាយជាតិ និងលើកទឹកចិត្តឲ្យដៃគូជាតិអន្តរជាតិជំរុញលើកកម្ពស់ប្រព័ន្ធនៃវានុវត្តន៍កម្ពុជា។

ជាងនេះទៅទៀតសម្ដេចក៏បានផ្ដល់អនុសាសន៍ដល់គ្រឹះស្ថានឧត្តមសិក្សា និងអ្នកវិនិយោគិនជាតិ និងអន្តរជាតិឱ្យបណ្ដុះបណ្ដាលគ្រាប់ពូជមូលធនថ្មីនៅកម្ពុជាផងដែរ។

សន្ទានុក្រមវិទ្យាសាស្រ្តសេដ្ឋកិច្ចខ្មែរ-អង់គ្លេស-បារាំង ដែលស្រាវជ្រាវ ចងក្រង និងបង្កើតពាក្យទាំងនេះដោយគណៈកម្មការវិទ្យាសាស្រ្តសេដ្ឋកិច្ច នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ បោះពុម្ពផ្សាយនៅឆ្នាំ២០១៩ ពាក្យ «មូលធន» ឬជាភាសាអង់គ្លេសហៅថា “Capital” មានន័យថា ជាដើមទុន ឬធនធានទាំងឡាយដែលរួមចំណែកដល់ផលិតកម្ម ឬការវិនិយោគ។ មូលធន ជាតម្លៃធនធាន ឬភាគហ៊ុនរបស់ម្ចាស់ហ៊ុន ឬក្រុមហ៊ុនមួយសម្រាប់បង្តើត ឬពង្រីកផលិតកម្ម ឬការវិនិយោគ។ 

សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថា ៖ វិស័យ Digital គឺជាកត្តាមិនអាចខ្វះបានព្រោះបានដើរតួរនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ 

 សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យ Digital គឺជាកត្តាមិនអាចខ្វះ និងបានដើរតួរនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាចំនួន៣ សំខាន់ គឺ បច្ចេកវិទ្យា កសិកម្ម អប់រំ និងសុខាភិបាល។ សម្តេចតេជោ បានបន្តថា រាជរដ្ឋាភិបាល បាននិងកំពុងត្រៀមដាក់ចេញ បច្ចេកវិទ្យាអាទិភាពចំនួន ៣ បន្ថែមទៀត គឺបច្ចេកវិទ្យា ថាមពល ទេសចរណ៍ និងបច្ចេកវិទ្យាឌីជីថល ដែលដើរតួនាទីជាត្រីវិស័យក្នុងការអនុវត្តការងាររបស់ក្រសួង។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលជំរុញ និងលើកទឹកចិត្តឱ្យមានកិច្ចសហការរវាងវិស័យឯកជន និងស្ថាប័នរាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារ និងលើកកម្ពស់វិស័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងប្រទេសកម្ពុជា៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print