ខ្យល់ព្យុះកំបុតត្បូងដ៏ធំមួយនៅយប់ថ្ងៃទី ២៥ ខែមីនា (ម៉ោងនៅសហរដ្ឋអាមេរិក) បានបោកបក់កាត់រដ្ឋចំនួនពីរគឺ Mississippi និង Alabama ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់២៥នាក់ និងបណ្តាលឱ្យមានការខូចខាតយ៉ាងខ្លាំងដល់រដ្ឋទាំងពីរនេះ។
លោក Wonder Bolden អ្នកស្រុកនៅ Rolling Fork រដ្ឋ Mississippi បានប្រាប់សារព័ត៌មាន Associated Press យ៉ាងក្រៀមក្រំថា “យើងបានបាត់បង់អ្វីៗទាំងអស់ ព្យុះកំបុតត្បូងទើបតែបានកន្លងផុតទៅ ដោយទុកឱ្យយើងគ្មានអ្វីសោះ” ។
យោងតាមសារព័ត៌មាន AP អភិបាលរដ្ឋ Mississippi លោក Tate Reeves នៅវេលាថ្ងៃត្រង់ថ្ងៃទី ២៥ ខែមីនា (ម៉ោងនៅសហរដ្ឋអាមេរិក) បានប្រកាសភាពអាសន្ននៅក្នុងរដ្ឋ ហើយបានបញ្ជាឱ្យអាជ្ញាធរវាយតម្លៃការខូចខាតរបស់ព្យុះកំបុតត្បូងមកលើតំបន់ជាច្រើន វាលស្រែនៃដំណាំកប្បាស ពោត និងសណ្តែកសៀងជិតចូលដល់រដូវប្រមូលផល។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានហៅការខូចខាតដែលបណ្តាលមកពីព្យុះកំបុតត្បូងថា “សោកសៅ” ។
លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័រសេតវិមាន “ភរិយាខ្ញុំ និងខ្ញុំ Jill Biden អធិដ្ឋានសម្រាប់មនុស្សដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ដោយព្យុះកំបុតត្បូងនៅរដ្ឋ Mississippi។ បន្ទាប់មកខ្ញុំបានបញ្ជាឱ្យប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ លោក Deanne Criswell ឱ្យដាក់ពង្រាយក្រុមឆ្លើយតបគ្រាអាសន្នផ្សេងៗ និងធនធានដែលមាន ដើម្បីជួយក្រុមស្វែងរក។ ការស្វែងរក និងជួយសង្គ្រោះក្នុងតំបន់ ក៏ដូចជាការវាយតម្លៃការខូចខាតពីគ្រោះមហន្តរាយ” ៕ ដោយធីរីណា
រូបថត : AP