ភ្នំពេញ : នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី វ៉ាំង សុភា ក្រុមជំនួយការ លោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង
នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានប្រគល់ជូនសម្ភារៈប្រើប្រាស់ជាអំណោយ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ជូនបញ្ជាការសមរភូមិទិសទី៣ កងពលធំអន្តរាគមន៍លេខ២ រួមមាន ៖
១. ធុងទឹកចំណុះ១២០លីត ចំនួន ៣០០ធុង
២. ធុងទឹកចំណុះ២០០លីត ចំនួន ១០០ធុង
៣. ស៊ីទែនទឹកចំណុះ១,៥០០លីត ចំនួន ៣០ស៊ីទែន
៤. ស៊ីទែនទឹកចំណុះ២,០០០លីត ចំនួន ២០ស៊ីទែន
ជំនួសមុខឲ្យនាយទាហាន នាយទាហាន និងពលទាហាន បញ្ជាការសមរភូមិទិសទី៣ ឧត្តមសេនីយ៍ទោ, ប៊ុន ច័ន្ទថា សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះ លោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកស្រីបានជួយឧបត្ថម្ភសម្ភារៈដល់ បញ្ជាការសមរភូមិទិសទី៣ នាពេលនេះ ថាពិតជាមានសារៈសំខាន់បំផុត សម្រាប់ស្តុបទឹកប្រើប្រាស់ប្រចាំថ្ងៃ ព្រោះពេលនេះស្ថិតក្នុងរដូវប្រាំង ៕
ដោយ : សហការី