អ្នកណាយកឈ្មោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រព្រឹត្តបទល្មើស ធ្វើអោយប៉ះពាល់ដល់ផលប្រយោជន៍និងសិទ្ឋិពលរដ្ឋដទៃយ៉ាងធ្ងន់ធ្ងរ ត្រូវតែចាប់ខ្លួន !

ចែករំលែក៖

ភ្នំពេញ : ខ្ញុំគាំទ្រដោយក្តីគោរពចំពោះប្រសាសន៍ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលើកពីបុគ្គលមិនល្អមួយចំនួនថាខ្លួនជា” ជំនួយការ, ជំនួយការផ្ទាល់, ជំនួយការពិសេស, ជំនួយការស្អិត, ជំនួយការទទួលបេសកកម្មពិសេសចាំដី…” របស់ឥស្សរៈជនជាថ្នាក់ដឹកនាំ…ទៅធ្វើអំពើមិនល្អដែលបានធ្វើអោយប៉ះពាល់ដល់ផលប្រយោជន៍និងសិទ្ឋិពលរដ្ឋដទៃយ៉ាងធ្ងន់ធ្ងរ។ នេះជាលើកឡើងពី លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅលើផេកផ្ទាល់ខ្លួន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

លោករដ្ឋលេខាធិការ ដួង តារា បានថ្លែងបន្តថា,  ទន្ទឹមនឹងនេះដែរគឺបានធ្វើអោយប៉ះពាល់ដល់រាជរដ្ឋាភិបាល ដល់សម្តេចតេជោ និងដល់គណបក្សប្រជាជនទៀតផង។

លោកបន្តថា, យើងរួមគ្នាលុបបំបាត់ជំនួញឥទ្ធិពល​ដែលប្រព្រឹត្តិដោយបុគ្គលមិនល្អមួយចំនួន​ និងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែងដោយគ្មានការរើសអើង!

សូមបញ្ជាក់ថា, នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងទ័ពជើងគោក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានបង្ហោះ វីដេអូឃ្លីប ប្រមាណជា ២នាទី បានមានប្រសាសន៍ថា, អ្នកណាដែលយកឈ្មោះខ្ញុំ ថាជាជំនួយការ ក៏ដោយទៅប្រព្រឹត្តល្មើសច្បាប់ ត្រូវតែចាប់ខ្លួន ! លោកបណ្ឌិតបញ្ជាក់ថា, មានបុគ្គលមិនល្អមួយចំនួនថាខ្លួនជា” ជំនួយការ, ជំនួយការផ្ទាល់, ជំនួយការពិសេស, ជំនួយការស្អិត, ជំនួយការទទួលបេសកកម្មពិសេសចាំដី…” របស់លោកទៅធ្វើអំពើមិនល្អដែលបានធ្វើអោយប៉ះពាល់ដល់ផលប្រយោជន៍និងសិទ្ឋិពលរដ្ឋដទៃយ៉ាងធ្ងន់ធ្ងរ លោកបណ្ឌិតមិនអត់អោនទេ ត្រូវតែអោយសមត្ថកិច្ចចាប់ខ្លួន ហើយលោកបណ្ឌិតក៏ប្ដឹងបន្ថែមផងដែរ។ ទោះបីជាអាជ្ញាធរដោះលែង ក៏នៅជាប់បណ្ដឹងរបស់លោកបណ្ឌិត។ 

លោកបណ្ឌិត ហ៊ុនម៉ាណែត បានថ្លែងទៀតថា, អ្នកខ្លះគ្រាន់តែថតរូប ដែលថតជាមួយខ្ញុំមួយសន្លឹក យកទៅធ្វើការប្រព្រឹត្តអំពើខុសឆ្គងដោយភូតកុហកថាជាជំនួយការរបស់ខ្ញុំ ទៅចាប់ដីនៅខេត្តព្រះសីហនុ មនុស្សបែបនេះត្រូវតែចាប់ខ្លួនភ្លាមៗ ។ លោកបណ្ឌិតបានមានប្រសាសន៍ថា, មួយថ្ងៃៗ ខ្ញុំរកពេលជួបប្រពន្ធកូនមិនបានផង ខំប្រឹងដើរធ្វើបុណ្យបានខ្លះ បែរជាកំពប់អស់ ! ដូច្នេះខ្ញុំមិនលើកលែងទេ អ្នកដែលយកឈ្មោះខ្ញុំ ហើយប្រព្រឹត្តបទល្មើស ទោះជាជំនួយការពិតប្រាកដក៏ដោយ ត្រូវតែអនុវត្តវិធានការផ្លូវច្បាប់ឲ្យទាល់តែបាន ៕ 

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print