រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចការងារ សមិទ្ធិផលសាធារណៈជាច្រើនដូចជា ផ្លូវ លូ សួនច្បារ បានតភ្ជាប់ ពីមហាវិថីឈ្នះឈ្នះ ដើម្បីអបអរសាទរ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា ដែល មានទីតាំងយ៉ាងល្អឯក គឺស្ថិតនៅលើចំណុច កណ្ដាល ប្រសព្វទន្លេបួនមុខ ដែលជាអត្តសញ្ញាណតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយសក្ដានុពលប្រគួតប្រជែង ជាមួយការអភិវឌ្ឍមួយប្រកប ដោយវឌ្ឍនភាព សមធម៌ និងចីរភាព ។

   បច្ចុប្បន្ននេះរាជធានីភ្នំពេញ មានប្រជាពលរដ្ឋរស់នៅជាង៣លាននាក់ក្នុងនោះប្រជាពលរដ្ឋស្នាក់នៅអចិន្ត្រៃយ៍ប្រមាណ ២ លាននាក់ ស្នាក់នៅជាបណ្តោះអាសន្ន ដោយចេញ ចូលរកស៊ីនៅភ្នំពេញ មានប្រមាណ១លាននាក់។ ទន្ទឹងនិងកំណើនប្រជាពលរដ្ឋនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានគិតគូរយ៉ាងខ្លាំងពីការកសាងហេដ្ឋារចនាសម្ព័ន្ធនានាអោយសមជាទីក្រុងស៊ីវិល័យ រហូតជៈឥទ្ធិពលយ៉ាងឆាប់រហ័សក្នុងឆាកតំបន់និងពិភពលោក ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំ កិច្ចប្រជុំសំខាន់ៗជាច្រើនក្នុងឋានៈជាប្រធានប្តូរវេននៅឆ្នាំ២០២២ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ,កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏ដូចជាកិច្ចប្រជុំកំពូលអាស៊ាន.សហភាព អឺរ៉ុប,វេទិកាអន្តរសភាពអាស៊ាន និងកិច្ចប្រជុំអភិបាលក្រុងអាស៊ានដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ ហើយរាជធានីភ្នំពេញដែលមាន លោក ឃួង ស្រេង ជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ធ្វើជាប្រធាននៃកិច្ចប្រជុំដែលទទួលបានជោគជ័យយ៉ាងធំធេង ធ្វើឲ្យកិត្យានុភាពរបស់កម្ពុជាល្បីរន្ទឺលើឆាកអន្តរជាតិក្រោមការដឹកនាំប្រកបដោយ​កិត្តិ​បណ្ឌិត​ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងទទួលបានការកោតសរសើរពីបណ្តាលអភិបាលទីក្រុងនៃបណ្តាប្រទេសអាស៊ានដែលបានសំរេចជោគជ័យក្នុងការដឹកនាំកិច្ចប្រជុំនេះ។

   ព្រឹត្តិការដ៏សំខាន់មួយទៀតគឺរាជធានីភ្នំពេញក៏នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ដើម្បីរួមចំណែកធ្វើឲ្យកាន់តែប្រសើរឡើង ត្រៀមទទួលការរៀបចំការប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខនេះ  រដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងការរៀបចំកែលំអរសោភណ្ឌ័ភាពក្នុងរាជធានីភ្នំពេញ ពិសេសការជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានផ្លូវ,ដាក់ប្រពន្ធ័លូ,កែលំអរសួនច្បារ បំពាក់ភ្លើងបំភ្លឺសាធារណៈ បំពាក់ភ្លើងចម្រុះព៌ណនឹងការងារជាច្រើនទៀតដែលបំរើឲ្យការងារត្រៀមប្រកួតកីឡាស៊ីហ្គេមនាពេលឆាប់ៗខាងមុខនេះ ជាពិសេសនៅតំបន់ជុំវិញពហុកីឡដ្ឋានជាតិមរតកតេជោ ជាតំបន់សក្ដានុពលដ៏សំខាន់ជាតំបន់សេដ្ឋកិច្ច ពាណិជកម្ម ទេសចរណ៌ ជាប់ដងទន្លេសាប មានស្ពានបេតុងព្រែក ព្នៅដ៏វែង។ ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញក៏បានស្ថាបនាផ្លូវថ្មីទាំងស្រុងចំនួន ២ខ្សែទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទូទៅផង និងការធ្វើដំណើរក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះផងដែរ។ ផ្លូវថ្មីទាំង២ខ្សែនេះ គឺស្ថាបនាស្របតាមទន្លេសាបផ្នែកខាងកើត បែកខ្នែងជា២ផ្នែកឆ្ពោះឡើងមហាវិថី ឈ្នះ ឈ្នះ គឺខ្សែទី១ផ្លូវស្របមាត់ទន្លេ ចាប់ពីផ្លូវជាតិលេខ៦ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ២០ម៉ែត្រ ប្រវែងជាង៨គីឡូម៉ែត្រ សម្រេចការសាងសង់បាន១០០% ទាំងការងារធ្វើផ្លូវបេតុង ដាក់លូ របាពុះចែកទ្រូងផ្លូវ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ។ ខ្សែផ្លូវទី២ គឺចាប់ពីផ្លូវសម្តេច ជា ស៊ីម ជ្រោយចង្វារ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ២០ម៉ែត្រ ប្រវែងជាង៥គីឡូម៉ែត្រ ដោយសម្រេចការសាងសង់បាន១០០% ហើយដែរ។ នៅចំពីមុខកីឡដ្ឋានជាតិមកតតេជោ មានមហាវិថីឈ្នះ ឈ្នះមួយខ្សែយ៉ាងស្អាត ស្ថិតនៅចន្លោះផ្លូវជាតិលេខ៥និងលេខ៦ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញដែលជាផ្លូវនៅចំទីតាំងត្រូវរៀបចំពីធីនេះតែម្តង។

    សូមបញ្ជាក់ថា ចំពោះវិសាលភាពការងារជួសជុលកែលំអរនេះ ត្រូវបានផ្តោតសំខាន់នៅតាមមហាវិធីឈ្នះ ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅត្រើយខាងកើត ដល់ផ្លូវជាតិលេខ៦ស្ថិតក្នុងសង្កាត់ព្រែកតាសេក និងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ដោយប្រើប្រាស់ក្រុមកម្មករ កម្មការនីជិតមួយពាន់នាក់ កំពុងធ្វើសកម្មភាពយ៉ាងមមាញឹក ដែលការងារទាំងអស់នឹងសម្រេចឲ្យរួចរាល់នៅដើមខែមេ ឆ្នាំ២០២៣ ស្របតាមបទដ្ឋានបច្ចេកទេស ក្នុងនោះមានការងារ ដាក់ប្រពន្ធ័លូទាំងសងខាងផ្លូវ មានទាំងលូជ្រុង លូមូលមុខកាត់ ពី១ម៉ែត្រទៅ២ម៉ែត្រមានប្រវែង៧៣៤០ម៉ែត្រ ទទឹង៩ម៉ែត្រ។ក្រៅពីនេះនៅមានការងារជួសជុលគ្រឹះផ្លូវ និងចាក់បេតុងឆ្អឹងដែកកម្រាស់២៥cm តាមទីតាំងដែលខូចគ្រឹៈមានផ្ទៃក្រឡាសរុប ៥៨.

៥០០ម៉ែត្រការ៉េ,ការងារអ៊ុតកៅស៊ូACកំរាស់១ ០០mm,ការងារគូសគំនូសសញ្ញាចរាចរ និងតំឡើងស្លាកសញ្ញាចរាចរ,ការងាររៀបចំខឿន និងចិញ្ចើមផ្លូវថ្មើជើងដោយក្រាលការ៉ូឡា,ការរៀបចំសួនច្បារកណ្តាលទ្រូងផ្លូវមានទទឹង ៦ម៉ែត្ររួមទាំងការដាំស្មៅ ដាំដើមឈើរៀបប្រពន្ធ័ទឹក ប្រពន្ធ័ភ្លើងទៅតាមគោលដៅនៃគម្រោងឲ្យបានរួចរាល់ត្រឹមដើមខែមេសា មុននៃការប្រកួតកីឡាស៊ីហ្គេមនិងប៉ារ៉ាហ្គេមចាប់ផ្តើម។ ការជួសជុលកែលំអរហេដ្ឋារចនា សម្ព័ន្ធនេះ ធ្វើឡើងដោយម៉តចត់តាមបទដ្ឋានបច្ចេកទេសរួមចំណែកលើកកំពស់សោភណ្ឌភាព បរិស្ថាន រាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រងសក្ត័សមជាទីក្រុងស៊ីវិល័យ និងស្មើមុខស្មើភាពជាមួយបណ្តាទីក្រុងនានាក្នុងតំបន់ផងដែរ។ ការអភិវឌ្ឍ រាជធានីភ្នំពេញផ្តើមចេញពីប្រទេសជាតិមានសុខ សន្តិភាពពេញលេញពេញផ្ទៃប្រទេសតាមនយោបាយឈ្នះ ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាស្ថាបនិកសន្តិភាពដ៏ឆ្នើម៕.  សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print