ណាតាហ្សា និយាយថា សង្សាប្រច័ណ្ឌបែកផ្សែង

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងកូនកាត់ខ្មែរអ៊ិស្លាមកញ្ញា ណាតាហ្សា បានបង្ហាញស្នេហាដោយបើកចំហរជាមួយនឹងតារាបាល់ទាត់ជម្រើសជាតិ Booysen។ តារាស្រីរូបនេះបញ្ជាក់ថា ក្រោយឃ្លាតឆ្ងាយពីគ្នាមួយរយៈសង្សានាងប្រច័ណ្ឌនាងកាន់តែខ្លាំងរហូតដាក់បម្រាមមិនឲ្យនាងប្រឡូកក្នុងអាជីពសិល្បៈទៀតផង។

ចំណងស្នេហារវាងតារាសម្តែង ណាតាហ្សា និងកីឡាករបាល់ទាត់ប្រចាំក្រុមភ្នំពេញក្រោន Booysen បានប្រកាសដោយបើកចំហរអស់រយៈពេលជាយូរមកហើយ។ ទោះជាយ៉ាងណាប៉ុន្មានខែចុងក្រោយនេះកីឡាករសញ្ជាតិអាហ្វ្រិកខាងត្បូងរូបនេះបានរបួសជើងនិងត្រូវចេញទៅព្យាបាលរបួសជើងនៅអាហ្វ្រិកខាងត្បូងផងដែរ។

ក្នុងជំនួបថ្មីៗនេះកញ្ញា ណាតាហ្សា បញ្ជាក់ថា នាងពិតជានឹករលឹកដល់សង្សាបណ្តូលចិត្តជាខ្លាំងដែលពេលខ្លះដល់ថ្នាក់ដេកយំទៀតផង។ តារាស្រីវ័យ២៣ឆ្នាំរូបនេះបញ្ជាក់ថា ជាញឹកញាប់នាងនឹងគូស្នេហ៍តែងជួបគ្នាតាមបណ្តាញទំនាក់ទំនងសង្គម។ នាងថា ក្រោយរស់នៅស្ទើមួយចំហៀងផែនដីម្ខាងនេះសង្សានាងកាន់តែប្រចណ្ឌខ្លាំងលើសដើម និងមិនចង់ឲ្យនាងប្រឡូកក្នុងអាជីពសិល្បៈទៀតផង។

នាងថា ក្រោយពីបញ្ចប់ការថតខ្សែភាពយន្តរឿង «កំណត់ហេតុនាងនាថ» នាងនៅមិនទាន់ចង់ទទួលការងារសិល្បៈច្រើនពិសេសការងារសម្តែងព្រោះតែសង្សាបណ្តូលចិត្តដាក់បម្រាម ប៉ុន្តែនាងនៅតែឆ្លៀតពេលខ្លះ ព្រោះមិនចង់ឲ្យបាត់ឱកាសរកប្រាក់។

នាងថា សង្សានាងសន្យាជួយទំនុកបម្រុងលើការចាយវាយប្រចាំថ្ងៃបន្ថែមទៀត ជាមួយនឹងលក្ខខណ្ឌដាក់បម្រាមការសម្តែងខ្សែភាពយន្តដែលចំណាយពេលវេលាយូ និងត្រូវបុរសៗប៉ះសាច់នោះ។ ទោះជាយ៉ាងណានាងនៅតែតម្រូវទៅតាមការដាក់បម្រាមរបស់គូស្នេហ៍ព្រោះមិនចង់ឲ្យសង្សាអន់ចិត្ត ហើយពេលខ្លះសង្សាក៏ចង់ឲ្យនាងល្អព្រោះតែការងារមួយចំនួនត្រូវសម្តែងក្រោមកម្តៅថ្ងៃខ្លាំង និងចុះទៅខេត្តឆ្ងាយៗជាញឹកញាប់។

នាងបញ្ជាក់ថា ពេលខ្លះនាងបានទាស់សម្តីខ្លះៗជាមួយនឹងសង្សាព្រោះតែជម្នះទទួលការងារសិល្បៈមួយចំនួន ប៉ុន្តែទំនាស់នេះមិនប៉ះពាល់ដល់ចំណងស្នេហអ្នកទាំងពីរទេ។

នាងថា យ៉ាងយូរណាស់ពីរឆ្នាំទៀតសង្សាបណ្តូលចិត្តគឺកីឡាករ Booysen នឹងចាកចេញពីក្លឹបភ្នំពេញក្រោននិងបន្តជ្រើសរើសយកក្លឹបបាល់ទាត់មួយក្នុងចំណោមក្លឹបបាល់ទាត់នៅបរទេសដើម្បីទៅលេងនៅទីនោះ ហើយសង្សានាងក៏សន្យានឹងធានារូបនាងចេញទៅរស់នៅបរទេសជាមួយផងដែរ។

នាងបញ្ជាក់ដែរថា សង្សានាងនឹងវិលមកកម្ពុជាវិញឆាប់ៗខាងមុខនេះ ប៉ុន្តែនៅមិនទាន់អាចលេងបាល់ទាត់វិញបាននៅឡើយខណៈដែលវេជ្ជបណ្ឌិតតម្រូវឲ្យផ្អាកចូលរួមការប្រកួតដែលយ៉ាងតិចក៏ឆ្នាំក្រោយដែរទើបអាចចូលលេងវិញបាន៕

1 (8)

1 (1)

1 (2)

1 (3)

1 (4)

1 (5)

1 (6)

1 (7)

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print