សមត្ថកិច្ចព័ទ្ធចាប់ជនសង្ស័យ៤នាក់ខណៈណាត់ជួបគ្នាប្រើប្រាស់និងចែកចាយគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្រុមជនសង្ស័យជាអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀនចំនួន៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង និងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនសហការព័ទ្ធចាប់បានក្នុងពេលដែលជនសង្ស័យបានណាត់ជួបគ្នានៅត្រង់ចំណុចផ្លូវឈូសឆាយថ្មី (ចុងភូមិចុងកោះ) ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង កាលពីវេលាម៉ោង៣និង៤៥នាទីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះទី១-ឈ្មោះ ប៊ួយ យ៉ាំងតាយ ភេទប្រុស អាយុ៤១ឆ្នាំជនជាតិវៀតណាម ទី២-ឈ្មោះ ង្វៀង យ៉ាំងចាំង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ទី៣-ឈ្មោះ ទល់ លាស់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិអ៊ិស្លាម  និងទី៤-ឈ្មោះ អ៊ីត ណាសៀក ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិអ៊ិស្លាម ជនសង្ស័យទាំង៤នាក់នេះមានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង  ។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានចាប់យកវត្ថុតាងមាន ថ្នាំម្សៅពណ៌សថ្លា២កញ្ចប់ ម៉ូតូ២គ្រឿង ទូរស័ព្ទ២គ្រឿង  ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះគឺជាមុខសញ្ញាដែលសមត្ថកិច្ចធ្វើការតាមដានជាយូរណាស់មកហើយ ដែលជនសង្ស័យទាំង៤នាក់នេះតែងតែបានធ្វើសកម្មភាពជាញឹកញាប់ ហើយនៅថ្ងៃនេះដោយមានកិច្ចសហការល្អជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានបានរាយការណ៍ស្តីពីសកម្មភាពរបស់ជនសង្ស័យសមត្ថកិច្ចបានដាក់កម្លាំងព័ទ្ធចាប់តែម្តង  នៅពេលនេះជនសង្ស័យទាំង៤នាក់កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការបន្តតាមនីតិវិធី ៕

1 (1)

1 (2)

ដោយ៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print