ខេត្តព្រៃវែង៖ ប្រឡាយទួលស្គារ មានទីតាំងស្ថិតនៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កំពុងត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ធ្វើការស្តារឡើងវិញប្រវែង ៥,២០០ម៉ែត្រ ។
ក្រោយពេលស្តាររួច តាមរយៈការទាញយកទឹកពីអាងទឹកស្នេហ៍ ប្រឡាយទួលស្គារ មានលទ្ធភាពផ្តល់ទឹកសម្រាប់បម្រើឲ្យការងារបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សាបានប្រមាណ ១,០០០ហិកតា និងស្រូវប្រាំង ៧៨០ហិកតា ៕
ដោយ៖ សីលា
...