ខេត្តសៀមរាប៖ ដោយទទួលបានការអនុញ្ញាតដ៌ខ្ពង់ខ្ពស់ពីលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកអភិបាលនៃគណៈអភិបាលខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប លោកស្រី យូ សុភា អភិបាលរងខេត្តតំណាងលោកអភិបាលខេត្តសៀមរាប និងលោក ឡោ ធូរ៉ា ប្រធាននាយកដ្ឋានសិក្សារទីផ្សារ និងផ្សព្វផ្សាយ ក្រសួងទេសចរណ៍ លោកប្រធានមន្ទីរទេសចរណ៌ និងលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានទទួលស្វាគមន៍ចំពោះដំណើរមកដល់ប្រកបដោយសុវត្ថភាពនៃគណ:ប្រតិភូអឺរ៉ុប ដឹកនាំដោយ H.E Prof. Dr. Anton Caragea ប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប មកទស្សនកិច្ច និងប្រគល់ជ័យលាភីពានរង្វាន់ «កម្ពុជាគោលដៅទេសចរណ៍ដ៏ល្អបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំ២០១៦» ជូនដល់រាជរដ្ឋាភិបាលកម្ពុជាដែលនឹងប្រារព្ធពិធីនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ សីលា