ភ្នំពេញ៖ ប្រភពព័ត៌មានច្បាស់ការពីមន្ទីរពេទ្យរុស្សុីបានឲ្យដឹងថា អង្គរ័ក្សម្នាក់របស់លោកថោង សារ៉ាត់ បានស្លាប់នៅក្នុងមន្ទីរពេទ្យរុស្សុីកាលពីវេលាទៀបភ្លឺថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ ។
ប្រភពបន្តថាអតីតអង្គរ័ក្សលោកថោង សារ៉ាត់ដែលស្លាប់នោះឈ្មោះ លី សៅ ហៅ វី អាយុ៤១ឆ្នាំ ស្លាប់ដោយសារជម្ងឺ ។ លី សៅ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ ក្រោយមានអំពើឃាតកម្មលើលោកឧកញ៉ា អុឹង ម៉េងជឺ កាលថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ ២០១៤ នៅមុខហាងលក់ផ្លែឈើយីហោឡោ តិចស្រេង ក្បែររង្វង់មូលអាងទឹកពហុកីឡាដ្ឋានជាតិអូឡាំពិក ។ ក្នុងពេលចាប់ខ្លួនមានអង្គរ័ក្ស៣នាក់ផ្សេងទៀត ក្នុងនោះមានឈ្មោះ កូយ ថុល ឈ្មោះ មាស សម្បត្តិ ឈ្មោះ សៀង វាសនា និងលី សៅ ហៅវី ។ ក្នុងសំណុំរឿងក្ដីឃាតកម្មលើឧកញ៉ាអុឹង ម៉េងជឺ ឈ្មោះលី សៅ មានតួនាទីជាអ្នកជិះម៉ូតូ ឌុបឈ្មោះ សៀង វាសនា ធ្វើសកម្មភាព៕
ដោយ៖ សហការី
...