ភ្នំពេញ៖ មន្ត្រីសមាគមអាដហុក២ផ្សេងទៀតគឺលោក នី សុខា និងលោក ណៃ រ៉ង់ដា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ធាម ច័ន្ទពិសិដ្ឋ បានកោះហៅ ឲ្យចូលបំភ្លឺបន្ថែមនៅថ្ងៃទី២១ ខែមិថុនា ខាងមុខនេះ ។
លោក លី សុផាណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី និងជាអ្នកនាំពាក្យអយ្យការបានបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ។ លោកបន្តថា ការកោះហៅនេះធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរបានសាកសួរជនត្រូវចោទ៣រូបរួចមកហើយគឺលោក នី ចរិយា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី ។
ពួកគេទាំង៥នាក់ត្រូវបានតុលាការចោទប្រកាន់ពីសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ពាក់ព័ន្ធរឿងក្ដីអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ កុំឲ្យនិយាយការពិតប្រាប់សមត្ថកិច្ចចំពោះរឿងអាស្រូវផ្លូវភេទរបស់លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ៕
ដោយ៖ សុខ ខេមរា
...