សង់រោងភ្ជាប់ពាក្យភ្លាត់ស្នៀតត្រូវចរន្តអគ្គិសនីឆក់ស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្មករសីុឈ្នួលសង់ រោងការ រោងបុណ្យ បានភ្លាត់ស្នៀតត្រូវ ចរន្តអគ្គិសនីឆក់ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តព្រះសីហនុប្រមាណជា១០នាទីក្រោយមក ។

ករណីនេះបានកើតឡើងកាលពីវេលា ម៉ោង២រសៀលថៃ្ងទី១៦ ខែមិថុនា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។

ប្រពន្ធជនរងគ្រោះនៅក្នុងមន្ទីរពេទ្យ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវចរន្ត អគ្គិសនីឆក់ស្លាប់នេះឈ្មោះ ឡុង គាន អាយុ៥៣ឆ្នាំ មានទីលំនៅអចិន្ត្រៃយ៍ឯខេត្ត ព្រៃវែង បច្ចុប្បន្នមកស្នាក់នៅផ្ទះជួលក្នុង សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។

ប្រពន្ធជនរងគ្រោះបញ្ជាក់ថា ប្តីរបស់ គាត់ជាកម្មករសាងសង់រោងបុណ្យនិងរោង ការ ហើយនៅមុនពេលកើតហេតុ ខណៈប្តី របស់គាត់កំពុងដំឡើងគ្រោងដែករោងពិធីភ្ជាប់ពាក្យគេនៅចំណុចកើតហេតុខាងលើ ស្រាប់តែត្រូវចរន្តអគ្គិសនីឆក់ធ្លាក់ពីលើ ជណ្តើររបួសធ្ងន់តែម្តង ។ ពេលនោះអ្នករួម ការងារក៏បាននាំគ្នាបញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យខេត្តព្រះសីហនុដើម្បីជួយ សង្គ្រោះតែដោយសាររបួសធ្ងន់ប្តីរបស់គាត់ក៏បានដាច់ខ្យល់ស្លាប់នៅវេលាម៉ោង២និង៣០នាទីតែម្តង ។

បើតាមប្រភពនៅកន្លែងកើតហេតុបាន ឲ្យដឹងថា ពេលដំឡើងរោងពិធីភ្ជាប់ពាក្យ នោះម្ចាស់រោងពំុទាន់ដំឡើងឬតខែ្សភ្លើងនៅ ឡើយទេ ។ ដូច្នេះចរន្តភ្លើងដែលឆក់ជន រងគ្រោះឆក់ស្លាប់នេះសង្ស័យជាសំណំុខែ្សភ្លើងចាស់ៗរបស់ម្ចាស់ផ្ទះ ។

ករណីនេះគេពំុទាន់ដឹងថា សមត្ថកិច្ច នឹងមានវិធានការបែបណានៅឡើយទេ តែ តាមប្រពន្ធជនរងគ្រោះឲ្យដឹងថា ជាបឋម ត្រូវបញ្ជូនសពប្តីទៅកាន់ខេត្តព្រៃវែងដើម្បី ចាត់ចែងរៀបចំធ្វើបុណ្យសិន ។

នៅក្នុងមន្ទីរពេទ្យគេបានសង្កេតឃើញ មានសមត្ថកិច្ច និងថៅកែរោងទៅជួយចាត់ ចែងដល់ប្រពន្ធជនរងគ្រោះផងដែរ ហើយ បើតាមម្ចាស់រោងគ្រោងនឹងយកសពជន រងគ្រោះទៅតម្តល់ទុកនៅវត្តក្នុងខេត្តព្រះ សីហនុទើបមានការសម្រេចជាក្រោយ ៕

20160616_143939

ដោយ៖ ឆ្លាម សមុទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print