តោះ​! មកស្គាល់​ពីទេសភាពខ្នងផ្សារសិសិររដូវ ឧទ្យានជាតិ​ជួរភ្នំក្រវាញ​!

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ សម្រស់ធម្មជាតិភ្នំខ្នងផ្សា​ របានអង្រួនបេះដូងមនុស្សគ្រប់ទិសទីឱ្យមកកម្សាន្តតំបន់នេះ ភ្នំខ្នងផ្សារគ្របដណ្តប់ដោយវាលស្មៅទំហំ១៤៤ហិកតា ពណ៌បៃតងខៀវខ្ចីនាវស្សាន្តរដូវ និងពណ៌មាសនាសរទរដូវ​ និងសិសិររដូវ។ នេះបេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃចន្ទ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០២៣នេះ។

    ក្រសួង​បរិស្ថាន​បានឱ្យដឹងទៀតថា​ ភ្នំខ្នងផ្សារ ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ យើងធ្វើដំណើរពីភ្នំពេញតាមផ្លូវជាតិលេខ៤​ ឬផ្លូវល្បឿនលឿន និងតាមផ្លូវលេខ៤៤ ទៅកាន់ភូមិតាំងបំពង់ (តំបន់រលាក់កងជើង) ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ១៤០គីឡូ​ម៉ែត្រ​ ហើយយើងធ្វើដំណើរដោយម៉ូតូ/គោយន្ត/ថ្មើរជើង ចម្ងាយ ៥,៥គីឡូ​ម៉ែត្រ​ដល់ដំណាក់ទី១ ហើយបន្តដំណើរដោយថ្មើរជើង ៥គីឡូ​ម៉ែត្រ​ដល់ទីបោះតង់។

    សូមជម្រាបថា​ ក្រសួង​បរិស្ថាន​ កន្លងទៅ​ថ្មីៗ​នេះ​ ក៏បានលើកឡើងថា​ ខ្នងផ្សារ​ និងខ្នងសំពៅ​ ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រខេត្តកោះ​កុង​ និងខេត្ត​កំពង់ស្អឺ។ 

...

    ដោយឡែក​វាលស្មៅពណ៌បៃតង ខៀវស្រងាត់ ប្រែជាពណ៌មាស ដ៏ស្រស់ស្អាតបែបស្រគត់ស្រគំ និង រ៉ូមែនទិក ! ជំនោរខែកត្តិក ត្រជាក់ បក់ផាត់វាលស្មៅពណ៌មាស រេរាំនៅលើកំពូលភ្នំ បង្កើតជាទស្សនីយភាពដ៏គួរអោយគយគន់។ ខ្នងផ្សារ ស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ដែលមានជាប់រវាងខេត្តកោះកុង និងខេត្តកំពង់ស្ពឺ តែបើយើងធ្វើដំណើរពីស្រុកឱរ៉ាល់មានចម្ងាយជិតជាង ដោយថ្មើរជើងប្រមាណ៩គីឡូម៉ែត្រពីជើងភ្នំ និងប្រមាណ១២គីឡូម៉ែត្រពីភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print