ទើប​​តែលួច​បានត្រូវ​សមត្ថកិច្ច​ល្បាត​​​ប្រទះ​ឃើញ​ដេញ​តាមចាប់​បានម្នាក់ក្នុងចំណោម២នាក់

ចែករំលែក៖

​ភ្នំពេញ៖ ​សមត្ថកិច្ចខណ្ឌ៧មករាកំពុង​ល្បាត​​​ក៏ស្រាប់តែប្រទះ​ឃើញ​​ជនសង្ស័យ​២នាក់ទើបតែគាស់ផ្ទះ​​លួច​រូបចំឡាក់បាន​ ក៏ត្រូវសមត្ថកិច្ចខណ្ឌ៧មករាដេញ​តាមចាប់ជនសង្ស័យម្នាក់​ ចំណែកជនសង្ស័យម្នាក់ទៀ​រត់គេច​ខ្លួន​បាត់ស្រមោល។

ហេតុការណ៍នេះ​កើត​ឡើង កាលពី​វេលា​ម៉ោង៣ និង​៣០​នាទី​យប់​រំលងអ​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី១៧​ ខែមិថុនា ឆ្នាំ​​២០១៦ ស្ថិតត្រង់​ចំណុច​មុខ​ផ្ទះលេខ២៦៦AEo ​​ក្រុម៦ ភូមិ១ តាម​​​បណ្ដោយ​ផ្លូវ​លេខ១០៧ ​ក្នុង​សង្កាត់​បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ​។

ជនសង្ស័យមានឈ្មោះ អ៊ូរ មករា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំស្ទឹងមានជ័យ។

​​បើតាមសម្ដីពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំង​សមត្ថកិច្ចខណ្ឌ៧មករាកំពុង​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ក៏​​ស្រាប់តែ​​ឃើញជនសង្ស័យ២នាក់​ជិះម៉ូតូ​មួយ​គ្រឿង​ម៉ាក​សងកូរ៉េ ​ព​ណ៌ក្រហម ​គ្មាន​ស្លាក​លេខ​ ​ហើយ​នៅ​ក្នុង​ដៃ​មាន​កាន់​រូបចំឡាក់​​ទៀតផង ធ្វើឱ្យ​សមត្ថកិច្ច​ឃើញ​​ដូចនេះក៏មានការសង្ស័យ​ ​ហើយក៏បាន​ជិះ​ម៉ូតូ​ប្រដេញ​តាម​ពីក្រោយ ភ្លាមៗនោះក្រុមជនសង្ស័យទាំង២នាក់នៅតែនាំគ្នា​ជិះ​ម៉ូតូ​​រត់គេច​​​ រហូត​មកដល់​ចំណុច​​ខាងលើ ស្រាប់​តែ​ជនសង្ស័យ​ក្រុមជនសង្ស័យផ្តួល​ម៉ូតូ​ចោលហើយរត់គេចខ្លួន​​ចូល​ក្នុង​ច្រកចូលដៀហែម​បាត់​ស្រមោល​តែម្តង ចំណែកជនសង្ស័យម្នាក់ទៀតត្រូវបានសមត្ថកិច្ចខណ្ឌ៧មករា​ឃាត់ខ្លួនបាននឹងម៉ូតូ​មួយ​គ្រឿង​ម៉ាក​សងកូរ៉េ ព​ណ៌ក្រហម ​គ្មាន​ស្លាក​លេខ​ ​នៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងនេះត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល៧មករាដើម្បីសួរនាំចាត់ការតាមនីតិវិធី៕

image2

image1

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print