ក្រសួងធម្មការនិងសាសនាស្វែងរក ភិក្ខុសង្ឃថតស្រាត និងសេពមេថុនខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ ខណៈដែលវិស័យព្រះពុទ្ធសាសនា ត្រូវបុគ្គលអគតិមួយចំនួនយកទៅជាន់ឈ្លីតាម រូបភាព និងការប្រព្រឹត្តផ្សេងៗប្រាសចាកវិន័យសង្ឃនោះ ធ្វើឲ្យពុទ្ធសាសនិកជាច្រើនលើស លប់មានការរិះគន់ និងសុំឲ្យក្រសួងធម្មការ និងសាសនា ចាត់វិធានការណ៍ដាក់ពិន័យបុគ្គលនោះជាបន្ទាន់។

ក្រៅពីមានរឿងអាស្រូវបែកធ្លាយមេគណៈមេគណខេត្តកំពង់ស្ពឺ ឌូ វណ្ណឌឿន ច្រៀងឆ្លើយឆ្លងជាមួយស្រីស្នេហ៍ ក្នុងវត្តជិត១០បទ នៅក្នុងអំឡុងពេលថ្ងៃចូលឆ្នាំខ្មែរកន្លងទៅ ហើយត្រូវបានគណៈសង្ឃនាយក សម្រេចឱ្យលាលែងពីតំណែងមេគណៈមេគណខេត្តនោះ នៅពេលថ្មីៗនេះ មានភិក្ខុមួយអង្គបានថតរូបបង្ហោះតាមហ្វេសប៊ុកតាមរុៈវីដេអូឃ្លីបពីសកម្មភាពភ្លើតភ្លើន ដូចជាបង្ហាញលុយដុល្លារច្រើនសន្លឹក ពាក់ខ្សែកមាសស្ទើរប៉ុនកូនដៃ និងជាពិសេសបង្ហាញ អាក្រាតកាយសេពមេថុនដោយខ្លួនឯងជាដើម ។

ទង្វើប្រាសចាកវិន័យសង្ឃនេះ ត្រូវបានក្រសួងធម្មការ និងសាសនា រួមជាមួយគណៈសង្ឃនាយក បើកការស៊ើបអង្កេតស្វែងរកភិក្ខុរូបនេះមកសាកសួរ និងចាត់វិធានការណ៍តាមវិន័យសង្ឃបន្ទាប់ពីក្រសួងធម្មការស្រាវជ្រាវដឹងមួយជំហានថាភិក្ខុអង្គនេះព្រះនាមអគ្គមុន្នី វ៉ា ស៊ីណាន អតីតគង់នៅវត្តច្បារអំពៅ តែអីឡូវនេះមិនដឹងជានិមន្តទៅគង់នៅវត្តណាណោះទេ អស់រយៈពេលចាងពីរខែមកហើយ ។

លោកសេង សុមុន្នី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រសួងបានសហការជាមួយគណៈសង្ឃនាយក ដើម្បីស្វែងរកភិក្ខុសង្ឃ ដែលបានប្រព្រឹត្តដែលខុសឆ្គងនេះហើយ ប្រសិនបើក្រសួងបានរកឃើញភិក្ខុអង្គនេះនៅកន្លែងណា គឺគណៈសង្ឃនាយកនឹងមិនទាន់ចាប់ផ្សឹកឡើយ ពោល គឺត្រូវធ្វើការអប់រំចិត្តតាមធម្មច្បាប់វិន័យសង្ឃ និងបើកការស៊ើបអង្កេតនៅពីក្រោយរឿងហេតុ ដែលបណ្តាលឱ្យភិក្ខុអង្គនេះហ៊ានប្រព្រឹត្តរឿងអនាចារបែបនេះ ។

លោកសេង សុមុន្នី បន្ថែមថា ជាធម្មតា យើងត្រូវតែសួរនាំពីដើមហេតុអ្វី ដែលភិក្ខុអង្គនេះ បានធ្វើព្រោះវាអាចជាការពាក់ព័ន្ធផ្លូវចិត្ត ឬក៏ជាចេតនា ដើម្បីធ្វើឱ្យអាប់អោនដល់វិស័យពុទ្ធសាសនានៅកម្ពុជានោះ គណៈសង្ឃនាយក នឹងធ្វើទៅតាមច្បាប់វិន័យរបស់ព្រះសង្ឃ ។

កន្លងមក គណៈសង្ឃនាយក បានធ្វើការណែនាំពីធម្មវិន័យ និងបានធ្វើការផ្សព្វផ្សាយជាច្រើនលើកច្រើនសារួចមកហើយ ដូចជាការហាមមិនឱ្យសម្ដែងនូវអាការៈមិនសមរម្យ ការជេរប្រមាថ ការបង្កើតជាចលាចល ការដើរធ្វើបាតុកម្មជាដើម ។ កុំថាឡើយចេញអាក្រាតកាយ សូម្បីតែមានការលាត់ស្បង់ចីវរ ដែលធ្វើឱ្យបាត់បង់ និងបះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋកម្ពុជា កំពុងតែគោរពប្រតិបត្តិក៏មិនបានផង។

លោកបញ្ជាក់ថា ក្រសួងធម្មការ និងសាសនា មិនដែលព្រងើយកន្តើយ ចំពោះការប្រព្រឹត្តខុសពាក់ព័ន្ធ ទៅនឹងការប្រព្រឹត្តមិនគប្បីណាមួយ ដែលប៉ះពាល់ដល់ព្រះពុទ្ធសាសនានោះទេ គឺក្រសួងតែងតែមានចំណាត់ការរាល់គ្រប់ករណី ហើយករណីខាងលើនេះក្រសួង បាននឹងកំពុងធ្វើការស្រាវជ្រាវរកព្រះសង្ឃខាងលើ យកមកធ្វើការអបរំ និងសូមអំពាវនាវដល់សាធារណជន បើបានឃើញ ឬជួបប្រទះព្រះសង្ឃអង្គនេះនៅកន្លែងណា សូមផ្ដល់ដំណឹងមកក្រសួងធម្មការនិងសាសនា ដើម្បីឱ្យក្រសួងចាត់វិធានការតាមធម៌វិន័យ ៕

CCCC

ដោយ៖ ប្រាថ្នា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print