រថយន្ត Ford Ranger​ បំពាន​ភ្លេីង​ស្តុប​ត្រូវ​ ម៉ូតូពីរគ្រឿងជិះបុកពេញទំហឹងរងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តម៉ាក Ford Rangerពាក់ផ្លាកលេខរដ្ឋមួយគ្រឿងទាំងបំពានភ្លើងស្តុប ត្រូវបានម៉ូតូពីរ គ្រឿងជិះលឿន បុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់៣នាក់ និងស្រាលម្នាក់​ កាលពីវេលាម៉ោង ១២យប់រំលងអាធ្រាតឈានចូលថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចស្តុប ការ៉ាស់សាំងតូតាល តាមបណ្ដោយផ្លូវ១៨២ កែងនឹងផ្លូវ ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី ២ ព្រំប្រទល់ និងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    បេីតាមសម្ដីមិត្តភក្កិជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុពួកគេគ្នាមានគ្នា៦ នាក់ ប្រុស៥ ស្រី១  ជិះម៉ូតូ ៣គ្រឿង ក្នុងមួយគ្រឿងជិះគ្នា២នាក់ ចំណែកម៉ូតូ ២ គ្រឿងជិះនៅខាងមុខ មួយគ្រឿងម៉ាកហុងដាឌ្រីមសង់C- ១២៥ ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1FX-2532 និងមួយគ្រឿងទៀតប្រភេទម៉ូតូកូនទាពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ស្ពឺ1X-6165 និងមួយគ្រឿងទៀតម៉ាក់ហុងដាឌ្រីមសង់C-១២៥ ពណ៌សមិនចាំស្លាកលេខ ជិះដោយប្រុសស្រីពីរនាក់នៅខាងក្រោយ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២៦១  ទើសដៅពីត្បូងទៅជើង លុះមកដល់ចំណុចស្តុបភ្លើងខៀវ ដោយបន្តដំណើរទៅមុខទៀត ខណៈនោះស្រាប់តែមានរថយន្ត Ford Rangerគ្រឿងពណ៌សពាក់ផ្លាកលេខរដ្ឋ 32-2-0405បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៨២ ទិសដៅពីកើតទៅលិចដោយបំពានភ្លើងស្តុប  ក៏ត្រូវម៉ូតូ ពីរគ្រឿងជិះនៅខាងមុខ ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តខាងស្ដាំពេញទំហឹងបណ្ដាលឱ្យដួលបោកទៅនឹងថ្នល់របួសធ្ងន់៣ នាក់និងស្រាលម្នាក់ ចំណែកពួកគេប្រុសស្រីពីរនាក់ដែលជិះម៉ូតូនៅខាងក្រោយចាប់ហ្វ្រាំងទាន់។ចំណែករថយន្តបានព្យាយាមបើករត់មកដល់ត្រង់ចំណុចស្តុបសំណង់ ១២ ផ្លូវ ២៦៥ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់ទាំងរថយន្តនិងអ្នកបើកបររួចប្រគល់ជូនសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍នគរបាលដើម្បីធ្វើការសួរនាំម៉ូតូ។ ចំណែកអ្នករងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

...

  ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print