អ៊ីនធឺណែត 4G គ្រោងនឹងទៅដល់ឋានព្រះច័ន្ទនៅចុងឆ្នាំនេះ

ចែករំលែក៖

ក្រុមហ៊ុន Nokia កំពុងរៀបចំដាក់ឱ្យដំណើរការបណ្តាញទូរស័ព្ទចល័ត 4G នៅលើឋានព្រះច័ន្ទនៅចុងឆ្នាំនេះ ដើម្បីជួយកិច្ចការងាររុករកនៅ ឋានព្រះច័ន្ទក៏ដូចជាជួយត្រួសត្រាយផ្លូវឲ្យមាន វត្តមានមនុស្សនៅលើភពផ្កាយរណប។

លោក Luis Maestro Ruiz De Temino វិស្វកររបស់ក្រុមហ៊ុន Nokia បានប្រាប់អ្នកយកព័ត៌មានកាលពីដើមខែនេះនៅឯពិព័រណ៍ពាណិជ្ជកម្ម Mobile World Congress នៅទីក្រុងបាសេឡូណាថា ក្រុមទូរគមនាគមន៍ហ្វាំងឡង់ Nokia គ្រោងនឹងដាក់ដំណើរការបណ្តាញអ៊ីនធឺណែត 4G នៅលើរ៉ុក្កែត SpaceX ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

តំណាងឲ្យខាងក្រុមហ៊ុនNokia ដដែរនេះនិយាយថាបន្តទៀតថា បច្ចេកវិទ្យានេះត្រូវបានរចនាឡើងដើម្បីទប់ទល់ធន់នឹងលក្ខខណ្ឌដ៏ធ្ងន់ធ្ងរនៃលំហអាកាស។

 បណ្តាញអ៊ីនធឺណែតនឹងត្រូវបានប្រើនៅក្នុងបេសកកម្ម Artemis 1 របស់ Nasa ដែលមានគោលបំណងបញ្ជូនអវកាសយានិក ឱ្យដើរលើផ្ទៃព្រះច័ន្ទជាលើកដំបូង បើគិតចាប់តាំងពីឆ្នាំ 1972

 ក្រុមហ៊ុន Nokia បានបញ្ចាក់បន្ថែមថា គោលបំណងសំខាន់គឺដើម្បីបង្ហាញថាបណ្តាញអ៊ីនធឺណែត អាចបំពេញតម្រូវការទំនាក់ទំនងសម្រាប់បេសកកម្មអវកាសនាពេលអនាគត វានឹងអនុញ្ញាតឱ្យអវកាសយានិកធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមក និងជាមួយនឹងការគ្រប់គ្រងបេសកកម្ម ក៏ដូចជាការគ្រប់គ្រងយានអវកាសពីចម្ងាយ និងចាក់ផ្សាយជាក់ស្តែងដូចជាការផ្សាយផ្ទាល់ភ្លាមៗនូវរូបភាពនិងវីដេអូ ត្រឡប់ទៅផែនដីវិញ។

ប្រភព(cnbc)

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print